
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ បើកវគ្គបណ្តុះបណ្តាលស្តីពីការតភ្ជាប់ទីផ្សារស្បៀង សម្រាប់កម្មវិធីអាហារតាមសាលារៀន
ពិធីនេះបានប្រព្រឹត្តទៅនាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរកសិកម្ម ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយមានការសម្របសម្រួលពីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងមានការគាំទ្រថវិកាពីអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP)។ វគ្គសិក្សានេះ មានការចូលរួមពីមន្ត្រីជំនាញថ្នាក់ក្រសួង មន្ទីរ ការិយាល័យអប់រំ និងមន្ត្រីកសិកម្មឃុំចំនួន ៣៥ ក្នុងស្រុក-ក្រុងគោលដៅ សរុបចំនួន ៦០ នាក់ (ស្រី ១៩ នាក់)។











