
បើកយុទ្ធនាការដោះអន្ទាក់សត្វក្នុងព្រៃអភិរក្ស និងបញ្ជូនសារព្រមានចុងក្រោយដល់ជនល្មើស
ពោធិ៍សាត់៖ លោក អេង រស្មី ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានបង្ហាញរូបភាពអន្ទាក់សត្វជាច្រើន ត្រូវបានរៀបចំ និងលួចដាក់ដោយជនល្មើសនៅក្នុងបណ្តាព្រៃអភិរក្ស ដើម្បីទាក់ចាប់សត្វព្រៃដោយខុសច្បាប់។ ចំពោះសកម្មភាពល្មើសច្បាប់នេះ ក្រុមការងារជំនាញបានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា «ថ្ងៃនេះចុះដោះអន្ទាក់ ថ្ងៃក្រោយនឹងចុះចាប់អ្នកដាក់អន្ទាក់ម្ដង»។ ជាមួយគ្នានេះ សមត្ថកិច្ច និងក្រុមការងារអភិរក្ស ក៏បានផ្ញើសារជម្រាបជូន និងព្រមានជាចុងក្រោយដល់ជនល្មើសទាំងឡាយណា ដែលមិនព្រមកែប្រែខ្លួនមកប្រកបមុខរបរត្រឹមត្រូវ និងដកឃ្លាចេញពីបទល្មើសព្រៃឈើ-សត្វព្រៃថា ការខាតបង់ និងទោសទណ្ឌចំពោះមុខច្បាប់ គឺជារូបអ្នកផ្ទាល់តែម្តង៕











