
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ ចុះផ្សព្វផ្សាយថវិកាជំនួយឥតសំណង FAO និងការបណ្តុះបណ្តាលផលិតកម្មស្រូវ RSP ដល់សហគមន៍កសិកម្មចំការខ្លុយសាមគ្គី
ពោធិ៍សាត់៖ លោក ហ៊ន់ សុវណ្ណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ រួមជាមួយលោក មាស សេត មន្ត្រីបច្ចេកទេស និងលោក តូច សុជាតិ ទីប្រឹក្សាគម្រោង PCRL បានអញ្ជើញចុះជួបប្រជុំផ្សព្វផ្សាយ និងពិភាក្សាការងារជាមួយកសិករក្នុងសហគមន៍កសិកម្មចំការខ្លុយសាមគ្គី ស្ថិតក្នុងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះបានផ្តោតលើចំណុចសំខាន់ៗដូចខាងក្រោម៖ ណែនាំអំពីនីតិវិធីនៃការរៀបចំសំណើថវិកាពេលចាប់ផ្តើមសរសេរគម្រោង សំរាប់ទទួលបានថវិកាជំនួយឥតសំណងពីអង្គការ FAO ដែលអនុវត្តរួមគ្នាដោយអគ្គនាយកដ្ឋានកសិកម្ម (ក្រសួងកសិកម្ម) និងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន (ក្រសួងបរិស្ថាន), ពិភាក្សាជ្រើសរើសទីតាំងសាលារៀនស្រែបង្ហាញលើដំណាំស្រូវនិរន្តរភាព ព្រមទាំងជ្រើសរើសកសិករស្ម័គ្រចិត្តចូលរួមវគ្គសិក្សាស្តីពី «ផលិតកម្មស្រូវ RSP»។ ជំនួបពិភាក្សានេះបានបញ្ចប់ទៅដោយលទ្ធផលល្អប្រសើរ ដោយមានកសិករចូលរួមសរុបចំនួន ២៣នាក់ (ស្រី ១៨នាក់)៕











