
កិច្ចប្រជុំបង្ហាញគម្រោងលើកកម្ពស់សិទ្ធអំណាចសហគមន៍ ដើម្បីគាំទ្រដល់ការអភិរក្សជីវចម្រុះក្នុងសហគមន៍នេសាទ ក្នុងស្រុកបាកាន
ពោធិ៍សាត់៖ កិច្ចប្រជុំបង្ហាញគម្រោង «លើកកម្ពស់សិទ្ធអំណាចសហគមន៍ ដើម្បីគាំទ្រដល់ការអភិរក្សជីវចម្រុះ ក្នុងសហគមន៍នេសាទចិនតាយ និងសហគមន៍នេសាទត្រាំពែរនៃប្រទេសកម្ពុជា» កាលពីថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកបាកាន ខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមវត្តមានចូលរួមពី លោក សេង សុងលី នាយរងខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ព្រមទាំង លោកអភិបាលរងស្រុកបាកាន, លោកនាយកទីចាត់ការផែនការវិនិយោគ, តំណាងមន្ទីរបរិស្ថាន, អង្គការអភិវឌ្ឍន៍នារីខ្មែរ, ក្រុមប្រឹក្សាឃុំមេទឹក, ក្រុមប្រឹក្សាឃុំស្នាមព្រះ និងតំណាងសហគមន៍នេសាទទាំងពីរ សរុបចំនួន ២០នាក់ (ស្រី ៥នាក់)៕











