មន្ទីរកសិកម្មខេត្តពោធិ៍សាត់ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី បរិស្ថាន សង្គម ភាពធន់នឹងអាកាសធាតុ និងយេនឌ័រ ដល់សហគមន៍កសិកម្មអូរសោម

មន្ទីរកសិកម្មខេត្តពោធិ៍សាត់ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី បរិស្ថាន សង្គម ភាពធន់នឹងអាកាសធាតុ និងយេនឌ័រ ដល់សហគមន៍កសិកម្មអូរសោម

(ពោធិ៍សាត់)៖ នាថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារទទួលបន្ទុកកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «កិច្ចការពារសុវត្ថិភាពបរិស្ថាន សង្គម ភាពធន់នឹងអាកាសធាតុ និងយេនឌ័រ» ជូនដល់សមាជិក និងក្រុមប្រឹក្សាសហគមន៍កសិកម្មអភិវឌ្ឍន៍អូរសោម ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ វគ្គបណ្តុះបណ្តាលនេះមានសមាសភាពចូលរួមសរុបចំនួន ៣០នាក់ (ស្រី ២១នាក់) ដោយបានផ្តោតសំខាន់លើប្រធានបទធំៗចំនួន៤ រួមមាន៖ ភាពធន់នឹងអាកាសធាតុ, កិច្ចការពារសុវត្ថិភាពបរិស្ថាន និងសង្គម, យន្តការដោះស្រាយបណ្ដឹងសារទុក្ខ,សមភាព សមធម៌ និងតួនាទីយេនឌ័រ។ ជាលទ្ធផល បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់ទទួលបានចំណេះដឹងយ៉ាងជ្រាលជ្រៅលើវិធានការការពារភាពធន់នឹងអាកាសធាតុសម្រាប់ការដាំដុះ, ការពារសុវត្ថិភាពបរិស្ថាន-សង្គម ដែលប៉ះពាល់ដល់សុខមាលភាព និងសន្តិសុខមនុស្ស, យល់ដឹងពីនីតិវិធីដោះស្រាយបណ្តឹងសារទុក្ខក្នុងសហគមន៍ ព្រមទាំងយល់ច្បាស់ពីសមភាព និងតួនាទីយេនឌ័រ ក្នុងការរួមគ្នាធ្វើ រួមគ្នាសម្រេចចិត្ត និងទទួលផលប្រយោជន៍ស្មើៗគ្នាក្នុងសហគមន៍៕

ព័ត៌មានពាក់ព័ន្ធ

ការិយាល័យគ្រឿងយន្តកសិកម្ម សហការជាមួយវិទ្យាស្ថាន CARDI អនុវត្តការដាំដុះពូជស្រូវផ្ការំដួល នៅស្រុកបាកាន
កសិកម្ម
ការិយាល័យគ្រឿងយន្តកសិកម្ម សហការជាមួយវិទ្យាស្ថាន CARDI អនុវត្តការដាំដុះពូជស្រូវផ្ការំដួល នៅស្រុកបាកាន
ពោធិ៍សាត់៖ ការិយាល័យគ្រឿងយន្តកសិកម្ម បានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ចុះអនុវត្តសកម្មភាពដាំដុះពូជស្រូវ «ផ្ការំដួល» នៅលើផ្ទៃដីសរុប ៥០អា។ សកម្មភាពដាំដុះនេះ ត្រូវបានធ្វើឡើងនៅទីតាំងភូមិត្រាង ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្នុងគោលបំណងលើកកម្ពស់ការប្រៀបធៀប/ផលិតពូជស្រូវសុទ្ធ និងបច្ចេកទេសកសិកម្មទំនើប ដើម្បីបង្កើនទិន្នផលដល់កសិករក្នុងតំបន់៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ត្រីជំនាញចុះអន្តរាគមន៍បន្ទាន់ ករណីមាន់ពូជជាង ៣៥០ក្បាលឈឺ-ងាប់ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់
កសិកម្ម
មន្ត្រីជំនាញចុះអន្តរាគមន៍បន្ទាន់ ករណីមាន់ពូជជាង ៣៥០ក្បាលឈឺ-ងាប់ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់
ក្រុមការងារជំនាញដឹកនាំដោយ លោក មួន វុឌ្ឍី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល រួមជាមួយមន្ត្រីជំនាញ និងអាជ្ញាធរស្រុកវាលវែង បានចុះអន្តរាគមន៍បាញ់ថ្នាំរំងាប់មេរោគភ្លាមៗ នៅសហគមន៍កសិកម្មអភិវឌ្ឍន៍កសិកម្មសុវត្ថិភាពដីក្រហម ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោយទទួលព័ត៌មានពីករណីមាន់ឈឺ និងងាប់ជាបន្តបន្ទាប់។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក ហៀម ឃួន អភិបាលរងខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើកិច្ចសន្យាជួលដីទៅឲ្យក្រុមហ៊ុនផលិតថាមពលអគ្គីសនី និងចិញ្ចឹមគោយកទឹកដោះនិងសាច់នៅស្រុកវាលវែង
កសិកម្ម
លោក ហៀម ឃួន អភិបាលរងខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើកិច្ចសន្យាជួលដីទៅឲ្យក្រុមហ៊ុនផលិតថាមពលអគ្គីសនី និងចិញ្ចឹមគោយកទឹកដោះនិងសាច់នៅស្រុកវាលវែង
រសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំកោះសំពៅមាសសាលាខេត្តពោធិ៍សាត់ មានរៀបចំកិច្ចប្រជុំត្រួតពិនិត្យលើកិច្ចសន្យាជួលដីរបស់ក្រុមហ៊ុនសូណាវិទ្យ និងក្រុមហ៊ុន ខេភីអេស អេនើជី ក្រោមអធិបតីភាព លោក ហៀម ឃួន អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក ហៀម ឃួន អភិបាលរងខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើកិច្ចសន្យាជួលដីទៅឲ្យក្រុមហ៊ុនផលិតថាមពលអគ្គីសនី និងចិញ្ចឹមគោយកទឹកដោះនិងសាច់នៅស្រុកវាលវែង
កសិកម្ម
លោក ហៀម ឃួន អភិបាលរងខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើកិច្ចសន្យាជួលដីទៅឲ្យក្រុមហ៊ុនផលិតថាមពលអគ្គីសនី និងចិញ្ចឹមគោយកទឹកដោះនិងសាច់នៅស្រុកវាលវែង
នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តពោធិ៍សាត់ បានប្រជុំពិនិត្យកិច្ចសន្យាជួលដីរយៈពេល ៤៩ឆ្នាំ នៅស្រុកវាលវែង ជូនក្រុមហ៊ុន ខេភីអេស អេនើជី (៥,០០០ ហិកតា ផលិតថាមពលអគ្គិសនី) និងក្រុមហ៊ុន សូណាវិទ្យ (១,០០០ ហិកតា ចិញ្ចឹមគោ)។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ដាក់ឱ្យប្រើប្រាស់ម៉ាកសមូហភាព «ក្រូចពោធិ៍សាត់» ដើម្បីទប់ស្កាត់ការក្លែងបន្លំ និងលើកកម្ពស់តម្លៃទីផ្សារ
កសិកម្ម
ដាក់ឱ្យប្រើប្រាស់ម៉ាកសមូហភាព «ក្រូចពោធិ៍សាត់» ដើម្បីទប់ស្កាត់ការក្លែងបន្លំ និងលើកកម្ពស់តម្លៃទីផ្សារ
មហាសន្និបាតកំណើតដំបូងរបស់សហគមន៍ផលិតករ និងអាជីវរក្រូចពោធិ៍សាត់ ត្រូវបានរៀបចំឡើងនៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម កឹម សុខុន និងលោក ញឹក បានខេង ដើម្បីអនុម័តលក្ខន្តិកៈសហគមន៍ បទបញ្ជាគ្រប់គ្រងការប្រើប្រាស់ម៉ាកសមូហភាព «ក្រូចពោធិ៍សាត់» និងបោះឆ្នោតជ្រើសរើសប្រធានសហគមន៍។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តម រដ្ឋមន្ត្រី ឌិត ទីណា ចុះពិនិត្យស្ថានភាពស្រូវខូចខាត និងជំរុញវិធានការអន្តរាគមន៍សង្គ្រោះ និងស្តារការបង្កបង្កើនផលជូនកសិករ
កសិកម្ម
ឯកឧត្តម រដ្ឋមន្ត្រី ឌិត ទីណា ចុះពិនិត្យស្ថានភាពស្រូវខូចខាត និងជំរុញវិធានការអន្តរាគមន៍សង្គ្រោះ និងស្តារការបង្កបង្កើនផលជូនកសិករ
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រីជំនាញ និងអន្តរាគមន៍សហការជាមួយស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពស្រូវរងផលប៉ះពាល់ផ្ទាល់។ ការចុះនេះគឺដើម្បីជំរុញ និងពន្លឿនវិធានការសង្គ្រោះ ក៏ដូចជាស្តារការបង្កបង្កើនផលជូនប្រជាកសិករឱ្យបានទាន់ពេលវេលា។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត

ព័ត៌មានថ្មីៗ

អធិការដ្ឋាននគរបាលស្រុកក្រគរ ចាត់កម្លាំងប៉ុស្តិ៍ទាំង ១១ ចុះល្បាតជាប្រចាំ ដើម្បីពង្រឹងសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ
សន្តិសុខសង្គម

អធិការដ្ឋាននគរបាលស្រុកក្រគរ ចាត់កម្លាំងប៉ុស្តិ៍ទាំង ១១ ចុះល្បាតជាប្រចាំ ដើម្បីពង្រឹងសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ

ពោធិ៍សាត់៖ ដោយអនុវត្តតាមមតិចង្អុលការដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងមានការដឹកនាំបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១១ ចំណុះអធិការដ្ឋាន បាន និងកំពុងបន្តសកម្មភាពចុះល្បាតជាប្រចាំនៅតាមភូមិសាស្ត្រសំខាន់ៗក្នុងមូលដ្ឋាន។ ការចុះល្បាតនេះ មានគោលបំណង៖ បង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងបង្កើនទំនុកចិត្តលើការអនុវត្តភារកិច្ចរបស់កងកម្លាំងសមត្ថកិច្ច។ ជាមួយគ្នានេះ អធិការដ្ឋាននគរបាលស្រុកក្រគរ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយសមត្ថកិច្ច ដោយរាយការណ៍ជាបន្ទាន់នូវរាល់សកម្មភាព ឬករណីសង្ស័យផ្សេងៗ ដើម្បីរួមគ្នាកសាងភូមិ-ឃុំឱ្យមានសុវត្ថិភាព និងសុខសាន្ត៕

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
បេក្ខជនប្រឡងបាក់ឌុបឆ្នាំ២០២៦ ក្នុងខេត្តពោធិ៍សាត់ ស្រុះគ្នាទៅពិនិត្យមើលឈ្មោះ និងលេខតុតាមមណ្ឌលប្រឡង
អប់រំ និងកីឡា

បេក្ខជនប្រឡងបាក់ឌុបឆ្នាំ២០២៦ ក្នុងខេត្តពោធិ៍សាត់ ស្រុះគ្នាទៅពិនិត្យមើលឈ្មោះ និងលេខតុតាមមណ្ឌលប្រឡង

ពោធិ៍សាត់៖ សិស្សានុសិស្សដែលជាបេក្ខជនត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ បានអញ្ជើញទៅពិនិត្យមើលបញ្ជីឈ្មោះ លេខបន្ទប់ និងលេខតុ តាមមណ្ឌលប្រឡងនានាក្នុងខេត្តពោធិ៍សាត់ យ៉ាងច្រើនកុះករ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នេះ។ ការចុះពិនិត្យឈ្មោះនេះ ធ្វើឡើងដើម្បីឱ្យបេក្ខជនបានផ្ទៀងផ្ទាត់ទិន្នន័យផ្ទាល់ខ្លួនឡើងវិញ ព្រមទាំងស្គាល់មណ្ឌល និងបន្ទប់ប្រឡងច្បាស់លាស់ សំដៅត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ មុនថ្ងៃប្រឡងផ្លូវការចូលមកដល់៕

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
កិច្ចប្រជុំប្រចាំខែកក្កដា ផ្តោតលើការផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន
សកម្មភាពអាជ្ញាធរ

កិច្ចប្រជុំប្រចាំខែកក្កដា ផ្តោតលើការផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន

ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំអាណត្តិ ប្រចាំខែកក្កដា និងការផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំការិយាល័យអប់រំ យុវជន និងកីឡាស្រុកក្រគរ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ក្នុងគោលបំណងបូកសរុបលទ្ធផលការងារប្រចាំខែ ក៏ដូចជាបង្កើនការយល់ដឹងអំពីក្របខ័ណ្ឌច្បាប់ និងលក្ខន្តិកៈដល់អង្គគ្រូបង្រៀនក្នុងស្រុកទាំងមូល៕

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បន្តសកម្មភាពថែទាំប្រព័ន្ធធារាសាស្ត្រ "ក្រូចសើច" ដើម្បីពង្រឹងការផ្គត់ផ្គង់ទឹកស្រោចស្រព
ធនធានទឹក និងឧតុនិយម

មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បន្តសកម្មភាពថែទាំប្រព័ន្ធធារាសាស្ត្រ "ក្រូចសើច" ដើម្បីពង្រឹងការផ្គត់ផ្គង់ទឹកស្រោចស្រព

ពោធិ៍សាត់៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានបន្តសកម្មភាពចុះថែទាំជាប្រចាំនូវប្រព័ន្ធធារាសាស្ត្រ ក្រូចសើច ដែលស្ថិតនៅក្នុងឃុំត្រពាំងជង ស្រុកបាកាន ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រង និងបែងចែកទឹកជូនប្រជាកសិករ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។ ប្រព័ន្ធធារាសាស្ត្រក្រូចសើចនេះ មានសមត្ថភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១,០០០ ហិកតា ស្រូវប្រាំង ៣០០ ហិកតា និងដំណាំរួមផ្សំចំនួន ២០ ហិកតា។ នៅក្នុងសកម្មភាពថែទាំនេះ ក្រុមការងារបាននិងកំពុងបន្ត៖ កាយស្តារប្រឡាយមេ និងសម្អាតជើងទេរប្រឡាយបានប្រវែង ៥០០ ម៉ែត្រ និងការងារបច្ចេកទេស បង្ហាប់គ្រលុកដី និងសម្អាតតាមជើងទេរប្រឡាយផ្នែកខាងក្រៅ។ គួរបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រនេះមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួមមាន ទំនប់ប្រវែង ២,៥២០ ម៉ែត្រ, ប្រឡាយមេ ១ ខ្សែ (២,៨៩០ ម៉ែត្រ), ប្រឡាយរង ៣ ខ្សែ (៦,៣១០ ម៉ែត្រ), ប្រឡាយដោះទឹក ១ ខ្សែ (៤,៥០០ ម៉ែត្រ) ព្រមទាំងសំណង់ទ្វារទឹក និងលូចែកចាយទឹកជាច្រើនកន្លែងទៀតផងដែរ៕

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត