
ប្រតិបត្តិការបង្ក្រាបបទល្មើសជលផលនៅបឹងទន្លេសាប៖ រឹបអូសឧបករណ៍ខុសច្បាប់ជាច្រើន និងចាក់លែងកូនត្រី២៥គីឡូក្រាមចូលធម្មជាតិវិញ
ពោធិ៍សាត់៖ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារចម្រុះ រួមមានមន្ត្រីអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ កំពង់ឆ្នាំង និងកងរាជអាវុធហត្ថស្រុកក្រគរ ចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុចប្រឡាយតាពេជ្រ ព្រែកស្តេចក្មេង និងកោះទន្លាក្រាស់ ដែលជាតំបន់ព្រំប្រទល់ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និងកំពង់ធំ។











