
សមត្ថកិច្ចចម្រុះស្រុកកណ្តៀង ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដោយរឹបអូសឧបករណ៍ និងចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិ
ពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលកណ្ដៀង ដឹកនាំដោយលោក ហុក ម៉េងអាន នាយរងផ្នែករដ្ឋបាលជលផលក្រគរ សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងកងរាជអាវុធហត្ថស្រុកកណ្ដៀង បានបើកប្រតិបត្តិការចុះស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចព្រែកសស្អោក ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។ ជាលទ្ធផល ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបង្ក្រាបបានចំនួន ១ករណី ដោយដកហូត និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់មួយចំនួនរួមមាន៖ របាំងស្បៃមុងចំនួន ៧ខ្សែ ប្រវែង ៤៥០ម៉ែត្រ, លូកងស្បៃមុងចំនួន ៨មាត់ និងបង្គោលឈើចំនួន ១៥០ដើម។ ជាមួយគ្នានោះ កម្លាំងសមត្ថកិច្ចក៏បានធ្វើការចាក់លែងត្រីចម្រុះទម្ងន់ ១០គីឡូក្រាម ចូលទៅក្នុងប្រភពទឹកធម្មជាតិវិញផងដែរ៕











