
ទស្សនាទិដ្ឋភាពដ៏ត្រកាល នៃស្ពានអាកាសឆ្លងកាត់ស្ទឹងពោធិ៍សាត់ និងផ្លូវវាងក្រុង បង្ហាញពីការអភិវឌ្ឍយ៉ាងស្រស់បំព្រង
ខេត្តពោធិ៍សាត់៖ ក្រឡែកមកមើលទិដ្ឋភាពដ៏ត្រកាល និងគួរឱ្យគយគន់ នៃស្ពានអាកាសឆ្លងកាត់ស្ទឹងពោធិ៍សាត់ និងផ្លូវវាងក្រុងពោធិ៍សាត់ ដែលកំពុងតែបង្ហាញរូបរាងយ៉ាងស្រស់បំព្រង។ សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីដ៏ធំធេងនេះ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរ បន្ធូរបន្ថយការកកស្ទះចរាចរណ៍ និងជំរុញសេដ្ឋកិច្ចនៅក្នុងខេត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលើកកម្ពស់សោភ័ណភាពក្រុងពោធិ៍សាត់ ឱ្យកាន់តែមានភាពទាក់ទាញ និងរស់រវើក គួរជាទីមោទនៈសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នកដំណើរឆ្លងកាត់ផងដែរ៕











