
ស្ពានបេតុងអាមេថ្មី ប្រវែង ១៥០ម៉ែត្រ ឆ្លងកាត់ស្ទឹងពោធិ៍សាត់ ក្នុងឃុំលាច ត្រូវបានសាងសង់ជិតរួចរាល់នាពេលខាងមុខ
ខេត្តពោធិ៍សាត់៖ ស្ពានបេតុងអាមេ (ស្ពានថ្ម) ថ្មីសន្លាងមួយកន្លែង ដែលឆ្លងកាត់ស្ទឹងពោធិ៍សាត់ ស្ថិតនៅក្នុងឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ត្រូវបានសាងសង់ជិតរួចរាល់ជាស្ថាពរ ដែលជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយ ដែលស្ពានបេតុង ដ៏រឹងមាំនេះ មានប្រវែងសរុប ១៥០ម៉ែត្រ និងទទឹង ១០,៥ ម៉ែត្រ។ សមិទ្ធផលដ៏ធំធេងនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈការជួយឧបត្ថម្ភថវិកាកសាងផ្ទាល់ពី ឯកឧត្តម ឃុត ចាន់ដារ៉ា និងលោកជំទាវ ព្រមទាំងសប្បុរសជននានា ដើម្បីបម្រើជាប្រយោជន៍សាធារណៈ។ ស្ពានថ្មីនេះ នឹងដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់ ក្នុងការជួយសម្រួលដល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព មិនបារម្ភរឿងទឹកជំនន់កាត់ផ្តាច់ផ្លូវនារដូវវស្សា ព្រមទាំងជួយជំរុញការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករទៅកាន់ទីផ្សារបានលឿនរហ័ស និងលើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិនៅក្នុងស្រុកភ្នំក្រវាញឱ្យកាន់តែរីកចម្រើនថែមទៀតផងដែរ៕











