
ទិដ្ឋភាពទីប្រជុំជនមានការប្រែមុខមាត់ថ្មី ជាមួយហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង និងសេដ្ឋកិច្ចមមាញឹក
ខេត្តពោធិ៍សាត់៖ ស្រុកក្រគរ ដែលជាស្រុកសក្តានុពលមួយរបស់ខេត្តពោធិ៍សាត់ កំពុងបង្ហាញពីការប្រែមុខមាត់ថ្មីយ៉ាងគួរឱ្យកត់សម្គាល់ តាមរយៈទិដ្ឋភាពទូទៅនៃតំបន់ទីប្រជុំជន ដែលពោរពេញដោយភាពរស់រវើក និងការអភិវឌ្ឍយ៉ាងលឿន។ បច្ចុប្បន្ន ទីប្រជុំជនស្រុកក្រគរ មិនត្រឹមតែមានការរីកចម្រើនលើផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ភ្លើងបំភ្លឺសាធារណៈ និងសំណង់អគារលំនៅឋានប្លែកៗភ្នែកប៉ុណ្ណោះទេ ប៉ុន្តែសកម្មភាពសេដ្ឋកិច្ច ការធ្វើពាណិជ្ជកម្ម និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក៏មានភាពមមាញឹកខ្លាំងផងដែរ។ ជាមួយគ្នានេះ សណ្តាប់ធ្នាប់សាធារណៈ និងការរៀបចំបរិស្ថានបៃតងជុំវិញក្រុង ក៏បានរួមចំណែកលើកកម្ពស់សោភ័ណភាពស្រុកឱ្យកាន់តែគួរឱ្យចង់រស់នៅ និងទាក់ទាញឱកាសវិនិយោគកាន់តែច្រើនឡើងនៅក្នុងមូលដ្ឋាន៕











