
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ ប្រជុំត្រួតពិនិត្យរបាយការណ៍សមិទ្ធកម្មរយៈពេល ៦ខែ តាមប្រព័ន្ធ Zoom
ខេត្តពោធិ៍សាត់៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធ Zoom ដើម្បីពិនិត្យរបាយការណ៍បូកសរុបសមិទ្ធកម្មរយៈពេល ៦ខែ នៃការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះដឹកនាំដោយ លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្មខេត្ត និងសម្របសម្រួលដោយ ឯកឧត្តម ឈឿង គីរីរ័ត្ន ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ គោលបំណងសំខាន់នៃកិច្ចប្រជុំ៖ ពិនិត្យ និងរាយការណ៍លើលទ្ធផលការងារសម្រេចបានក្នុងរយៈពេល ៦ខែ កន្លងមក លើការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម, ពិភាក្សា និងដាក់ចេញនូវផែនការសកម្មភាពសម្រាប់ការអនុវត្តគម្រោងទៅមុខទៀត៕











