
ក្រុមការងារចុះប្រមូលទិន្នន័យដីធ្លីតាមការអះអាងរបស់ពលរដ្ឋ ភូមិឧបសម្ព័ន្ធអូរតាទិន ដើម្បីអនុវត្តតាមសជណ គណៈរដ្ឋមន្ត្រី
ពោធិ៍សាត់៖ ក្រុមការងារអនុគណៈកម្មការទី២ ទទួលបន្ទុកឃុំក្រពើពីរ បានចុះអនុវត្តការងារប្រមូលទិន្នន័យ និងកំណត់អត្តសញ្ញាណដីធ្លី តាមការអះអាងរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិឧបសម្ព័ន្ធអូរតាទិន ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦។ សកម្មភាពចុះវាស់វែង និងប្រមូលទិន្នន័យនេះ ធ្វើឡើងដើម្បីអនុវត្តតាមខ្លឹមសារលិខិតលេខ ២២៦ សជណ ឧ.រ ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី។ ជាលទ្ធផលនៅក្នុងការចុះអនុវត្តការងារនោះ ក្រុមការងារប្រមូលបាននូវសាលាកបត្រព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានចំនួន ១១ច្បាប់ ដើម្បីយកទៅបំពេញនីតិវិធីបន្ត៕











