
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បន្តខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងខេត្ត
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បន្តខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងខេត្ត ក-ការងារសាធារណការ ១-ការងារ Reseal DBST ប្រវែង ផ្លូវជាតិលេខ៥ ប្រវែង ១៩៥០ម ចន្លោះគ.ម១៨៦+៦៥០ ដល់គ.ម១៨៨+៦០០ ក្រុងពោធិ៍សាត់ ស្រោចកៅស៊ូ DBST ។ ២-ការងារកាត់ជួសជុល ផ្លូវជាតិលេខ៥៥ ប្រវែង ៣៤០០ម ចន្លោះគ.ម៥០+០០០ ដល់គ.ម៥៣+៤០០ ចាក់ និងកិនកៀថ្មមុិច ។ ៣-ការងាររៀប Gabion box ផ្លូវខេត្តលេខ១៥២H ។ ៤-ការងារថែទាំប្រចាំ ផ្លូវជាតិលេខ៥៥ ស្រោចកៅស៊ូ DBST ចន្លោះគ.ម៧៧+០០០ ដល់គ.ម៧៨+០០០។ ៥-សម្របសម្រួលការងារថែទាំប្រចាំ ស្ថានីយចម្រោះទឹកកខ្វក់ បូមស្តារអាងក្លរ និងច្រូតកក់ក្នុងអាងរុក្ខជាតិ។ ៦-សម្របសម្រួលការងារថែទាំប្រចាំ ស្ថានីយចម្រោះទឹកកខ្វក់ តេស្តទឹកកខ្វក់ជាប្រចាំថ្ងៃ។ ខ-ការងារដឹកជញ្ជូន ១-សកម្មភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត។











