
គណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព គម្រោងផ្លូវក្រាលកៅស៊ូ DBST ១ខ្សែ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់
ខ្សែផ្លូវដែលបានចុះត្រួតពិនិត្យនេះ មានប្រវែង ២ ៦ tenant៦០ម៉ែត្រ (២,៦៦គីឡូម៉ែត្រ) លាតសន្ធឹងតភ្ជាប់ពីភូមិឈើទាល ទៅភូមិបឹងវាល ស្ថិតក្នុងឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលត្រូវបានអនុវត្តការសាងសង់ដោយនាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ។ សមាសភាពចូលរួមក្នុងសកម្មភាពនេះ រួមមាន៖ ឯកឧត្ដម ជា ស្រ៊ុន រដ្ឋលេខាធិការ និងជាអនុប្រធាន គ.ត.វ នៃក្រសួងអភិវឌ្ឍន៍ជនបទ លោកជំទាវអនុរដ្ឋលេខាធិការ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ព្រមទាំងអាជ្ញាធរមូលដ្ឋាន។











