
ឯកឧត្តម កែវ រតនៈ បង្ហាញចក្ខុវិស័យប្រែក្លាយខេត្តពោធិ៍សាត់ ជាមជ្ឈមណ្ឌលថាមពលស្អាត និងតំបន់សេដ្ឋកិច្ចទំនើប
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនអាជីវករប្រមាណ ២,៣៥០នាក់ នៅពហុកីឡដ្ឋានសម្តេចតេជោក្រគរ ដើម្បីផ្សព្វផ្សាយពីចក្ខុវិស័យអភិវឌ្ឍន៍ខេត្ត នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។











