
ខណ្ឌរដ្ឋបាលព្រៃឈើបឹងកន្ទួត ចុះពិនិត្យទីតាំងត្រៀមដាំកូនឈើជាង ២ហិកតា ក្នុងសហគមន៍ថ្គោលតូច ស្រុកក្រគរ
ការចុះពិនិត្យ និងវាស់វែងនាឱកាសនេះ គឺដើម្បីត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការរៀបចំយុទ្ធនាការដាំកូនឈើឡើងវិញ ក្នុងគោលបំណងស្តារគម្របព្រៃឈើ បង្កើនពណ៌បៃតង និងចូលរួមថែរក្សាការពារប្រព័ន្ធអេកូឡូស៊ី នៅក្នុងតំបន់សហគមន៍ឱ្យកាន់តែមានភាពស្រស់បំព្រង និងមាននិរន្តរភាព។











