
ឯកឧត្តម ខូយ រីដា អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រី និងសកម្មជនគណបក្សសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្តី គណៈកម្មាធិការគណបក្ស សាខាបក្សភូមិ និងសកម្មជន នៃគណបក្សប្រជាជនកម្ពុជាសង្កាត់ផ្ទះព្រៃ នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦។ ពិធីសំណេះសំណាលនេះ ត្រូវបានរៀបចំឡើងនៅស្នាក់ការគណបក្សសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ក្នុងគោលបំណងសាកសួរសុខទុក្ខ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងជំរុញការងារបក្សនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ក្នុងឱកាសនោះ ឯកឧត្តមបានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រមទាំងបានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីបក្ស និងសកម្មជនទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបម្រើប្រជាពលរដ្ឋ និងថែរក្សាប្រជាប្រិយភាពរបស់គណបក្សនៅមូលដ្ឋានផ្ទាល់នាពេលកន្លងមក៕











