
ដំណាំការ៉ុត និងឪឡឹករបស់កសិករឃុំអូរសោម កំពុងបង្ហាញសក្តានុពលខ្ពស់លើទីផ្សារ
ឃុំអូរសោម នៃស្រុកវាលវែង ដែលជាតំបន់ខ្ពង់រាបមានអំណោយផលខ្លាំងលើកត្តាអាកាសធាតុត្រជាក់ និងដីមានជីវជាតិ កំពុងតែបង្ហាញសក្តានុពលយ៉ាងខ្លាំងលើការដាំដុះបន្លែ និងផ្លែឈើ រួមមានដំណាំការ៉ុត និងឪឡឹក ដែលជាស្នាដៃផ្ទាល់របស់បងប្អូនកសិករនៅក្នុងមូលដ្ឋាន។











