
គណបក្សខេត្តពោធិ៍សាត់ បើកពិធីជួបសំណេះសំណាលជាមួយមេក្រុម និងអនុក្រុមបក្ស សង្កាត់ព្រៃញី ជាង ៦០០នាក់
នៅក្នុងឱកាសដ៏មានអត្ថន័យនោះ ឯកឧត្ដម ខូយ រីដា បានពាំនាំនូវការសាកសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ជូនដល់អង្គពិធីទាំងមូល។ ឯកឧត្ដមប្រធាន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មេក្រុម និងអនុក្រុមបក្សទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ចបម្រើបក្ស និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាននាពេលកន្លងមក។











