
ការចាប់ផ្តើមចាក់ដីបំពេញមាត់ស្ទឹង ដើម្បីបម្រើផលប្រយោជន៍សាធារណៈ
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ អញ្ជើញចុះពិនិត្យការចាក់ដីបំពេញមាត់ស្ទឹងត្រូវបានចាប់ផ្តើមអនុវត្តហើយ ដើម្បីកែប្រែទីតាំងនេះទៅជាកន្លែងបម្រើផលប្រយោជន៍រួម។ គម្រោងនេះមានគោលបំណងបង្កើតជាទីធ្លាសាធារណៈ សម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើលំហាត់ប្រាណ ថែរក្សាសុខភាព ក៏ដូចជាសម្រាប់រៀបចំកម្មវិធី និងពិធីបុណ្យផ្សេងៗនៅក្នុងមូលដ្ឋាន៕











