
មន្ទីររៀបចំដែនដីខេត្តពោធិ៍សាត់ បើកសន្និបាតបូកសរុបការងារឆ្នាំ២០២៦ និងកំណត់ទិសដៅឆ្នាំ២០២៧ ក្រោមគោលការណ៍ «ចុះបញ្ជីដីបង្ហើយ បរិយាកាសគ្មានវិវាទ និងសេវាគាប់ចិត្ត»
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្ត បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តឆ្នាំ២០២៧។









