
លោកជំទាវ អាំង សុជាតា ខូយរីដា សួរសុខទុក្ខស្ត្រីសម្រាលកូនស្លាប់ក្នុងពោះ និងស្ត្រីសម្រាលនិងត្រៀមសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់
លោកជំទាវ អាំង សុជាតា ខូយរីដា អនុប្រធានកិត្តិយស និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ស្ត្រីឈ្មោះ ម៉ាត់ សាលីណាស់ អាយុ ៤៦ឆ្នាំ រស់នៅភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។









