
ឯកឧត្តម ម៉ក់ រ៉ា និងលោក ញ៉ឹក បានខេង ដឹកនាំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅស្រុកភ្នំក្រវាញដើម្បីស្វែងយល់ពីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ
ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ញឹក បានខេង អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ឆ្នាំទី៣អាណត្តិទី៤ ឆ្នាំ២០២៦ នៅស្រុកភ្នំក្រវាញ ដែលបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥៦ដោយមានការចូលរួមពី សមាជិក សមាជិការក្រុមប្រឹក្សាខេត្ត ស្រុក គណៈអភិបាលស្រុក វាគ្មិនមកពីបណ្តាមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំង៣ មេឃុំ អង្គការសង្គមស៊ីវិល អាជីវករនិងអ្នកពាក់ព័ន្ធជាង២០០នាក់នៅទិលានកីឡដ្ឋានក្រវាញ។










