
កិច្ចប្រជុំជាមួយមន្ត្រីរដ្ឋបាលស្រុក ដើម្បីពង្រឹងនិងជំរុញការងាររដ្ឋបាលទូទៅ
ពោធិ៍សាត់៖ លោកអភិបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារផ្ទៃក្នុងមួយ ជាមួយលោកនាយក នាយករងរដ្ឋបាល ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ នៃរដ្ឋបាលស្រុកក្រគរ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងជំរុញការងាររដ្ឋបាលទូទៅ ព្រមទាំងកែលម្អកិច្ចដំណើរការបំពេញការងាររបស់មន្ត្រីរាជការក្រោមឱវាទ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ធានាបាននូវសហការល្អ និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកក្រគរឱ្យកាន់តែល្អប្រសើរថែមទៀត៕ ឃឹម ស្រីនាវ









