ឯកឧត្តម ខូយ រីដា បើកកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដើម្បីពិនិត្យ និងបង្កើនប្រសិទ្ធភាពការគ្រប់គ្រងដីរដ្ឋ

ឯកឧត្តម ខូយ រីដា បើកកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដើម្បីពិនិត្យ និងបង្កើនប្រសិទ្ធភាពការគ្រប់គ្រងដីរដ្ឋ

ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តពោធិ៍សាត់ បានអញ្ជើញបើកកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំកោះសំពៅមាស នៃសាលាខេត្តពោធិ៍សាត់ នារសៀលថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើកិច្ចការងារគ្រប់គ្រងដីរដ្ឋក្នុងដែនសមត្ថកិច្ចទូទាំងខេត្តពោធិ៍សាត់ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ រួមទាំងការធានាបាននូវតម្លាភាព គណនេយ្យភាព និងការការពារទ្រព្យសម្បត្តិរដ្ឋឱ្យបានគត់មត់ថែមទៀត៕ ឃឹម ស្រីនាវ

ខេត្តពោធិ៍សាត់Pursatឯកឧត្តម ខូយ រីដាអភិបាលខេត្តពោធិ៍សាត់

ព័ត៌មានពាក់ព័ន្ធ

ឯកឧត្តម ម៉ក់ រ៉ា និង ឯកឧត្តម ខូយ រីដា អញ្ជើញដឹកនាំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ឆ្នាំ២០២៦ នៅស្រុកវាលវែង
Leadership activities
ឯកឧត្តម ម៉ក់ រ៉ា និង ឯកឧត្តម ខូយ រីដា អញ្ជើញដឹកនាំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ឆ្នាំ២០២៦ នៅស្រុកវាលវែង
ឯកឧត្តម ម៉ក់ រ៉ា និងឯកឧត្តម ខូយ រីដា បានដឹកនាំ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកវាលវែង ដើម្បីបង្ហាញសមិទ្ធផលប្រចាំឆ្នាំ និងបើកឱកាសឱ្យប្រជាពលរដ្ឋលើកឡើងពីបញ្ហាប្រឈម សំណូមពរ សម្រាប់រួមគ្នាអភិវឌ្ឍន៍មូលដ្ឋាន។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទិន្នផលត្រីដើមរដូវនេសាទនៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់
Leadership activities
អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទិន្នផលត្រីដើមរដូវនេសាទនៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យទិន្នផលត្រីដើមរដូវនេសាទនៅឃុំកំពង់លួង ស្រុកក្រគរ ដែលកំពុងមានការកើនឡើងគួរឱ្យកត់សម្គាល់។ កំណើនផលត្រីនេះ កើតចេញពីការចុះបង្ក្រាបបទល្មើសនេសាទយ៉ាងម៉ឺងម៉ាត់របស់អាជ្ញាធរនា ២ ទៅ ៣ ឆ្នាំចុងក្រោយ និងកិច្ចសហការអភិរក្សពីប្រជាពលរដ្ឋ ដែលជួយលើកកម្ពស់ជីវភាពមូលដ្ឋាន និងទ្រទ្រង់សន្តិសុខស្បៀងក្នុងតំបន់។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យដោយផ្ទាល់លើដំណាំស្រូវរងគ្រោះដោយទឹកជំនន់នៅស្រុកបាកាន និងសន្យាជួយអន្តរាគមន៍ទាន់ពេលវេលា
Leadership activities
អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យដោយផ្ទាល់លើដំណាំស្រូវរងគ្រោះដោយទឹកជំនន់នៅស្រុកបាកាន និងសន្យាជួយអន្តរាគមន៍ទាន់ពេលវេលា
អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរ ចុះពិនិត្យដំណាំស្រូវដែលខូចខាតដោយសារជំនន់ទឹកភ្លៀង នៅឃុំអូរតាប៉ោង ស្រុកបាកាន។ ឯកឧត្តមបានបញ្ជាក់ថា អាជ្ញាធរខេត្តនឹងនៅជាប់ជានិច្ចជាមួយពលរដ្ឋគ្រប់កាលៈទេសៈ ដើម្បីជួយសង្គ្រោះ ដោះស្រាយទុក្ខលំបាក ព្រមទាំងគិតគូរពីបញ្ហាស្បៀង និងការស្ដារឡើងវិញផងដែរ។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
ឯកឧត្តម ខូយ រីដា បានដឹកនាំប្រតិភូអញ្ជើញចូលរួមបុណ្យសព ឯកឧត្តម ឡាយ ចេងលៀង
Leadership activities
ឯកឧត្តម ខូយ រីដា បានដឹកនាំប្រតិភូអញ្ជើញចូលរួមបុណ្យសព ឯកឧត្តម ឡាយ ចេងលៀង
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូ អញ្ជើញនាំយកសម្ភារ និងថវិកាចូលរួមបុណ្យសព ឯកឧត្តម ឡាយ ចេងលៀង ទីប្រឹក្សាក្រសួងព័ត៌មាន និងជាឪពុកបង្កើតរបស់លោក លាង ទិតដ្ឋាន ប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ ដែលបានទទួលមរណភាពនៅវេលាម៉ោង ៦ និង៤០នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៧៥ឆ្នាំ ដោយរោគាពាធ។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
ឯកឧត្តម ឡាំ ហេងហួត និង ឯកឧត្តម ខូយ រីដា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងវាយតម្លៃលើផលប៉ះពាល់ និងការខូចខាតដោយគ្រោះមហន្តរាយក្នុងខេត្តពោធិ៍សាត់
Leadership activities
ឯកឧត្តម ឡាំ ហេងហួត និង ឯកឧត្តម ខូយ រីដា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងវាយតម្លៃលើផលប៉ះពាល់ និងការខូចខាតដោយគ្រោះមហន្តរាយក្នុងខេត្តពោធិ៍សាត់
ឯកឧត្តម ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា រួមជាមួយ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ នៅសាលប្រជុំកោះសំពៅមាស សាលាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងវាយតម្លៃលើផលប៉ះពាល់ ការខូចខាតដោយគ្រោះមហន្តរាយ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
កាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ចុះនាំយកអំណោយមនុស្សធម៌ ជូនគ្រួសារសពឪពុកនិងកូនប្រុស ដែលលង់ទឹកស្លាប់នៅស្រុកបាកាន
Leadership activities
កាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ចុះនាំយកអំណោយមនុស្សធម៌ ជូនគ្រួសារសពឪពុកនិងកូនប្រុស ដែលលង់ទឹកស្លាប់នៅស្រុកបាកាន
លោក ហៀម ឃួន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សា បានដឹកនាំក្រុមការងារចុះនាំយកអំណោយមនុស្សធម៌ប្រគល់ជូនគ្រួសារសពឪពុកនិងកូនប្រុស ដែលបានជួបឧប្បត្តិហេតុលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម នៅភូមិអន្លង់ក្រាយ ឃុំអូរតាប៉ោង ស្រុកបាកាន កាលពីថ្ងៃទី១៣ខែតុលាឆ្នាំ២០២៦ វេលាម៉ោង ៩និង៤៥នាទីព្រឹកកន្លងមកនេះ។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត

ព័ត៌មានថ្មីៗ

កិច្ចប្រជុំជាមួយមន្ត្រីរដ្ឋបាលស្រុក ដើម្បីពង្រឹងនិងជំរុញការងាររដ្ឋបាលទូទៅ
Authority activities

កិច្ចប្រជុំជាមួយមន្ត្រីរដ្ឋបាលស្រុក ដើម្បីពង្រឹងនិងជំរុញការងាររដ្ឋបាលទូទៅ

ពោធិ៍សាត់៖ លោកអភិបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារផ្ទៃក្នុងមួយ ជាមួយលោកនាយក នាយករងរដ្ឋបាល ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ នៃរដ្ឋបាលស្រុកក្រគរ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងជំរុញការងាររដ្ឋបាលទូទៅ ព្រមទាំងកែលម្អកិច្ចដំណើរការបំពេញការងាររបស់មន្ត្រីរាជការក្រោមឱវាទ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ធានាបាននូវសហការល្អ និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកក្រគរឱ្យកាន់តែល្អប្រសើរថែមទៀត៕ ឃឹម ស្រីនាវ

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
វគ្គបណ្តុះបណ្តាលគ្រូឧទ្ទេសស្តីពីនីតិវិធីជ្រើសរើសអ្នកផ្គត់ផ្គង់ស្បៀងអាហារតាមសាលារៀនគោលដៅ
Authority activities

វគ្គបណ្តុះបណ្តាលគ្រូឧទ្ទេសស្តីពីនីតិវិធីជ្រើសរើសអ្នកផ្គត់ផ្គង់ស្បៀងអាហារតាមសាលារៀនគោលដៅ

អភិបាលរងស្រុកក្រគរ ខេត្តពោធិ៍សាត់ ព្រមទាំងក្រុមការងារ បានចូលរួមវគ្គបណ្តុះបណ្តាលបំណិនសមត្ថភាពគ្រូឧទ្ទេស ស្តីពី នីតិវិធីជ្រើសរើសអ្នកផ្គត់ផ្គង់តាមសាលារៀនគោលដៅអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់។

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
លោកឧត្តមសេនីយ៍ទោ ស ថេង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារសម្រាប់ខែវិច្ឆិកា
Social security

លោកឧត្តមសេនីយ៍ទោ ស ថេង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារសម្រាប់ខែវិច្ឆិកា

ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំប្រចាំខែ ដោយបានណែនាំដល់កងកម្លាំងនគរបាលទាំងអស់ ឱ្យពង្រឹងវិន័យ ក្រមសីលធម៌ និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន ឬបទល្មើសផ្សេងៗ។ លោកក៏បានជំរុញឱ្យយកចិត្តទុកដាក់ថែរក្សាអនាម័យបរិស្ថាននៅតាមប៉ុស្តិ៍ ផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» និងបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់។

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
អភិបាលរងក្រុងពោធិ៍សាត់ បើកសិក្ខាសាលាស្ដីពីការត្រៀមសកម្មភាព និងថវិកាឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ឆ្នាំ២០២៧
Authority activities

អភិបាលរងក្រុងពោធិ៍សាត់ បើកសិក្ខាសាលាស្ដីពីការត្រៀមសកម្មភាព និងថវិកាឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ឆ្នាំ២០២៧

ពោធិ៍សាត់៖ លោក ភោគ សារិទ្ធ អភិបាលរងក្រុងពោធិ៍សាត់ អញ្ជើញបើកសិក្ខាសាលាត្រៀមសកម្មភាព និងថវិកាឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ឆ្នាំ២០២៧ បានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាក្រុងពោធិ៍សាត់ នាថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០២៦ ។ សិក្ខាសាលារយៈពេលពីរថ្ងៃនេះ បានរៀបចំឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយ និងពង្រឹងការអនុវត្តវិធានការប្រើប្រាស់ស្រោមអនាម័យ ១០០% ប្រកបដោយប្រសិទ្ធភាព ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ក្នុងមូលដ្ឋាន ក៏ដូចជាការរៀបចំផែនការសកម្មភាព និងថវិកាសម្រាប់ឆ្នាំខាងមុខឱ្យកាន់តែមានភាពទូលំទូលាយ និងចំគោលដៅ៕ ឈឹម ម៉ារីយ៉ាន

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត