
រដ្ឋបាលខេត្តពោធិ៍សាត់រៀបចំកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» លើកទី២ ឆ្នាំ២០២៦
លោក ពៅ ពិសិដ្ឋ បានអញ្ជើញជាតំណាងរបស់ ឯកឧត្តម ខូយ រីដា ដឹកនាំ កិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» លើកទី២ ឆ្នាំ២០២៦ នៅសាលាក្រុងពោធិ៍សាត់ ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។









