
អភិបាលរងក្រុងពោធិ៍សាត់ បើកសិក្ខាសាលាស្ដីពីការត្រៀមសកម្មភាព និងថវិកាឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ឆ្នាំ២០២៧
ពោធិ៍សាត់៖ លោក ភោគ សារិទ្ធ អភិបាលរងក្រុងពោធិ៍សាត់ អញ្ជើញបើកសិក្ខាសាលាត្រៀមសកម្មភាព និងថវិកាឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ឆ្នាំ២០២៧ បានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាក្រុងពោធិ៍សាត់ នាថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០២៦ ។ សិក្ខាសាលារយៈពេលពីរថ្ងៃនេះ បានរៀបចំឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយ និងពង្រឹងការអនុវត្តវិធានការប្រើប្រាស់ស្រោមអនាម័យ ១០០% ប្រកបដោយប្រសិទ្ធភាព ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ក្នុងមូលដ្ឋាន ក៏ដូចជាការរៀបចំផែនការសកម្មភាព និងថវិកាសម្រាប់ឆ្នាំខាងមុខឱ្យកាន់តែមានភាពទូលំទូលាយ និងចំគោលដៅ៕ ឈឹម ម៉ារីយ៉ាន









