អភិបាលក្រុងពោធិ៍សាត់ ជួបសំណេះសំណាល និងពង្រឹងសមត្ថភាពមន្ត្រី និងភ្នាក់ងារប្រមូលសេវាសំរាម ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង

អភិបាលក្រុងពោធិ៍សាត់ ជួបសំណេះសំណាល និងពង្រឹងសមត្ថភាពមន្ត្រី និងភ្នាក់ងារប្រមូលសេវាសំរាម ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង

ពោធិ៍សាត់៖ លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាល និងពង្រឹងសមត្ថភាពដល់មន្ត្រី និងភ្នាក់ងារប្រមូលសេវាសំរាម នៃរដ្ឋបាលក្រុងពោធិ៍សាត់ នៅឯសាលាក្រុងពោធិ៍សាត់ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពការងារ បង្កើនការយកចិត្តទុកដាក់លើសេវាថែរក្សាអនាម័យ និងបន្តកែលម្អសោភ័ណភាពក្នុងមូលដ្ឋានក្រុងពោធិ៍សាត់ឱ្យកាន់តែប្រសើរឡើងថែមទៀត។ ក្នុងឱកាសនោះ លោកអភិបាលក្រុងបានផ្តល់នូវការណែនាំ និងទិសដៅការងារសំខាន់ៗដល់ភ្នាក់ងារប្រមូលសំរាមទាំងអស់ ព្រមទាំងបានលើកទឹកចិត្តដល់កម្លាំងអធិការកិច្ច និងមន្ត្រីពាក់ព័ន្ធឱ្យខិតខំបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានល្អប្រសើរ៕ ឃឹម ស្រីនាវ

ខេត្តពោធិ៍សាត់Pursatក្រុងពោធិ៍សាត់

ព័ត៌មានពាក់ព័ន្ធ

កិច្ចប្រជុំជាមួយមន្ត្រីរដ្ឋបាលស្រុក ដើម្បីពង្រឹងនិងជំរុញការងាររដ្ឋបាលទូទៅ
Authority activities
កិច្ចប្រជុំជាមួយមន្ត្រីរដ្ឋបាលស្រុក ដើម្បីពង្រឹងនិងជំរុញការងាររដ្ឋបាលទូទៅ
ពោធិ៍សាត់៖ លោកអភិបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារផ្ទៃក្នុងមួយ ជាមួយលោកនាយក នាយករងរដ្ឋបាល ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ នៃរដ្ឋបាលស្រុកក្រគរ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងជំរុញការងាររដ្ឋបាលទូទៅ ព្រមទាំងកែលម្អកិច្ចដំណើរការបំពេញការងាររបស់មន្ត្រីរាជការក្រោមឱវាទ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ធានាបាននូវសហការល្អ និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកក្រគរឱ្យកាន់តែល្អប្រសើរថែមទៀត៕ ឃឹម ស្រីនាវ
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
វគ្គបណ្តុះបណ្តាលគ្រូឧទ្ទេសស្តីពីនីតិវិធីជ្រើសរើសអ្នកផ្គត់ផ្គង់ស្បៀងអាហារតាមសាលារៀនគោលដៅ
Authority activities
វគ្គបណ្តុះបណ្តាលគ្រូឧទ្ទេសស្តីពីនីតិវិធីជ្រើសរើសអ្នកផ្គត់ផ្គង់ស្បៀងអាហារតាមសាលារៀនគោលដៅ
អភិបាលរងស្រុកក្រគរ ខេត្តពោធិ៍សាត់ ព្រមទាំងក្រុមការងារ បានចូលរួមវគ្គបណ្តុះបណ្តាលបំណិនសមត្ថភាពគ្រូឧទ្ទេស ស្តីពី នីតិវិធីជ្រើសរើសអ្នកផ្គត់ផ្គង់តាមសាលារៀនគោលដៅអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
អភិបាលរងក្រុងពោធិ៍សាត់ បើកសិក្ខាសាលាស្ដីពីការត្រៀមសកម្មភាព និងថវិកាឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ឆ្នាំ២០២៧
Authority activities
អភិបាលរងក្រុងពោធិ៍សាត់ បើកសិក្ខាសាលាស្ដីពីការត្រៀមសកម្មភាព និងថវិកាឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ឆ្នាំ២០២៧
ពោធិ៍សាត់៖ លោក ភោគ សារិទ្ធ អភិបាលរងក្រុងពោធិ៍សាត់ អញ្ជើញបើកសិក្ខាសាលាត្រៀមសកម្មភាព និងថវិកាឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ឆ្នាំ២០២៧ បានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាក្រុងពោធិ៍សាត់ នាថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០២៦ ។ សិក្ខាសាលារយៈពេលពីរថ្ងៃនេះ បានរៀបចំឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយ និងពង្រឹងការអនុវត្តវិធានការប្រើប្រាស់ស្រោមអនាម័យ ១០០% ប្រកបដោយប្រសិទ្ធភាព ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ក្នុងមូលដ្ឋាន ក៏ដូចជាការរៀបចំផែនការសកម្មភាព និងថវិកាសម្រាប់ឆ្នាំខាងមុខឱ្យកាន់តែមានភាពទូលំទូលាយ និងចំគោលដៅ៕ ឈឹម ម៉ារីយ៉ាន
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
កិច្ចការងារបន្ទាន់ស្តីពីវិធានការរក្សាទឹកទុកតាមទំនប់ និងប្រពន្ធ័ ជាមួយឆ្មាំទំនប់និងសហគមន៍កសិករប្រើប្រាស់ទឹក
Authority activities
កិច្ចការងារបន្ទាន់ស្តីពីវិធានការរក្សាទឹកទុកតាមទំនប់ និងប្រពន្ធ័ ជាមួយឆ្មាំទំនប់និងសហគមន៍កសិករប្រើប្រាស់ទឹក
សូមជម្រាបបន្ថែមថា យោងការវិភាគស្ថានភាពវិវត្តន៍នៃអាកាសធាតុជាសកលតំបន់ ក៏ដូចជានៅក្នុងផ្ទៃប្រទេសកម្ពុជា រដូវវស្សាឆ្នាំ២០២៦ នឹងបញ្ចប់ត្រឹមសប្តាហ៍ទី៣ នៃខែតុលា ហើយបាតុភូតអែលនីញ៉ូ(El Nino) នឹងស្ថិតក្នុងកម្រិត១០០% រហូតដល់ខែ កុម្ភ: ឆ្នាំ២០២៧ ។ មន្ទីរនឹងរៀនចំពិនិត្យវាយតម្លៃលើសក្តានុពលទឹកដែលមាន ហើយរៀបចំផែនការការប្រើប្រាស់ទឹកសម្រាប់បម្រើការងារបង្កបង្កើនផលស្រូវរដូវប្រាំង និងដំណាំរួមផ្សំ ។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
រដ្ឋបាលខេត្តពោធិ៍សាត់រៀបចំកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» លើកទី២ ឆ្នាំ២០២៦
Authority activities
រដ្ឋបាលខេត្តពោធិ៍សាត់រៀបចំកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» លើកទី២ ឆ្នាំ២០២៦
លោក ពៅ ពិសិដ្ឋ បានអញ្ជើញជាតំណាងរបស់ ឯកឧត្តម ខូយ រីដា ដឹកនាំ កិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» លើកទី២ ឆ្នាំ២០២៦ នៅសាលាក្រុងពោធិ៍សាត់ ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
ការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន និងអង្គការ WCS បើកវគ្គបណ្តុះបណ្តាលស្តីពីការប្រមូលផលស្រូវនិរន្តរភាព ជូនដល់កសិករក្នុងស្រុកក្រគរ និងស្រុកភ្នំក្រវាញ
Authority activities
ការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន និងអង្គការ WCS បើកវគ្គបណ្តុះបណ្តាលស្តីពីការប្រមូលផលស្រូវនិរន្តរភាព ជូនដល់កសិករក្នុងស្រុកក្រគរ និងស្រុកភ្នំក្រវាញ
ការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន សហការជាមួយមន្ទីរកសិកម្មខេត្ត មន្ត្រីកសិកម្មឃុំ និងអង្គការ WCS ក្រោមគម្រោង PCRL បានផ្តល់វគ្គបណ្តុះបណ្តាលស្តីពី ការប្រមូលផល និងកិច្ចការងារក្រោយប្រមូលផលស្រូវប្រកបដោយនិរន្តរភាព ជូនដល់កសិករនៃសាលារៀនស្រែកសិករ ក្នុងសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ច្រកល្អៀង ស្រុកក្រគរ និងរាំងខ្វាវ ស្រុកភ្នំក្រវាញ ដើម្បីពង្រឹងបច្ចេកទេស និងកាត់បន្ថយការបាត់បង់ទិន្នផលស្រូវ។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត

ព័ត៌មានថ្មីៗ

ឯកឧត្តម ខូយ រីដា បើកកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដើម្បីពិនិត្យ និងបង្កើនប្រសិទ្ធភាពការគ្រប់គ្រងដីរដ្ឋ
Leadership activities

ឯកឧត្តម ខូយ រីដា បើកកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដើម្បីពិនិត្យ និងបង្កើនប្រសិទ្ធភាពការគ្រប់គ្រងដីរដ្ឋ

ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តពោធិ៍សាត់ បានអញ្ជើញបើកកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំកោះសំពៅមាស នៃសាលាខេត្តពោធិ៍សាត់ នារសៀលថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើកិច្ចការងារគ្រប់គ្រងដីរដ្ឋក្នុងដែនសមត្ថកិច្ចទូទាំងខេត្តពោធិ៍សាត់ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ រួមទាំងការធានាបាននូវតម្លាភាព គណនេយ្យភាព និងការការពារទ្រព្យសម្បត្តិរដ្ឋឱ្យបានគត់មត់ថែមទៀត៕ ឃឹម ស្រីនាវ

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
កិច្ចប្រជុំជាមួយមន្ត្រីរដ្ឋបាលស្រុក ដើម្បីពង្រឹងនិងជំរុញការងាររដ្ឋបាលទូទៅ
Authority activities

កិច្ចប្រជុំជាមួយមន្ត្រីរដ្ឋបាលស្រុក ដើម្បីពង្រឹងនិងជំរុញការងាររដ្ឋបាលទូទៅ

ពោធិ៍សាត់៖ លោកអភិបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារផ្ទៃក្នុងមួយ ជាមួយលោកនាយក នាយករងរដ្ឋបាល ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ នៃរដ្ឋបាលស្រុកក្រគរ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងជំរុញការងាររដ្ឋបាលទូទៅ ព្រមទាំងកែលម្អកិច្ចដំណើរការបំពេញការងាររបស់មន្ត្រីរាជការក្រោមឱវាទ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ធានាបាននូវសហការល្អ និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកក្រគរឱ្យកាន់តែល្អប្រសើរថែមទៀត៕ ឃឹម ស្រីនាវ

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
វគ្គបណ្តុះបណ្តាលគ្រូឧទ្ទេសស្តីពីនីតិវិធីជ្រើសរើសអ្នកផ្គត់ផ្គង់ស្បៀងអាហារតាមសាលារៀនគោលដៅ
Authority activities

វគ្គបណ្តុះបណ្តាលគ្រូឧទ្ទេសស្តីពីនីតិវិធីជ្រើសរើសអ្នកផ្គត់ផ្គង់ស្បៀងអាហារតាមសាលារៀនគោលដៅ

អភិបាលរងស្រុកក្រគរ ខេត្តពោធិ៍សាត់ ព្រមទាំងក្រុមការងារ បានចូលរួមវគ្គបណ្តុះបណ្តាលបំណិនសមត្ថភាពគ្រូឧទ្ទេស ស្តីពី នីតិវិធីជ្រើសរើសអ្នកផ្គត់ផ្គង់តាមសាលារៀនគោលដៅអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់។

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
លោកឧត្តមសេនីយ៍ទោ ស ថេង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារសម្រាប់ខែវិច្ឆិកា
Social security

លោកឧត្តមសេនីយ៍ទោ ស ថេង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារសម្រាប់ខែវិច្ឆិកា

ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំប្រចាំខែ ដោយបានណែនាំដល់កងកម្លាំងនគរបាលទាំងអស់ ឱ្យពង្រឹងវិន័យ ក្រមសីលធម៌ និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន ឬបទល្មើសផ្សេងៗ។ លោកក៏បានជំរុញឱ្យយកចិត្តទុកដាក់ថែរក្សាអនាម័យបរិស្ថាននៅតាមប៉ុស្តិ៍ ផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» និងបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់។

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត