
អភិបាលខេត្តពោធិ៍សាត់ ចុះអន្តរាគមន៍ផ្ទាល់ដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់នៅស្រុកបាកាន
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារអាជ្ញាធរខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពពិនិត្យមើលផលប៉ះពាល់ និងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ ស្ថិតក្នុងឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។











