
ប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនគ្រួសារអតីតយុទ្ធជន ៨គ្រួសារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
លោក លាង ទិតដ្ឋាន ប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ ចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន ចែកជូនដល់គ្រួសារអតីតយុទ្ធជនចំនួន ៨ គ្រួសារ និងបានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់កម្លាំងប្រជាការពារ ដែលកំពុងបំពេញភារកិច្ចនៅក្នុងភូមិអភិវឌ្ឍន៍ ប៊ុន រ៉ានី សែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។









