
ឯកឧត្តម ខូយ រីដា សំណេះសំណាលជាមួយកម្មករ កម្មការនីនិងអ្នកបើកបរ ពេលវិលត្រឡប់ទៅរាជធានីភ្នំពេញវិញ
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខយ៉ាងជិតស្និទ្ធ ជាមួយអ្នកបើកបររថយន្តក្រុង ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ដែលត្រៀមខ្លួនធ្វើដំណើរវិលត្រឡប់ទៅកាន់រាជធានីភ្នំពេញវិញ ក្រោយពីបានមកស្រុកកំណើត ដើម្បីចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ប្រកបដោយបរិយាកាសរីករាយ និងស្នាមញញឹម នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅចំណតផ្សារភួរពុយ ស្ថិតក្នុងភូមិពោរតាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។











