
ឯកឧត្តម ខូយ រីដា ដឹកនាំគណៈប្រតិភូខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងការពារព្រំដែន ក្នុងឃុំថ្មដា នាឱកាសបុណ្យភ្ជុំបិណ្ឌ
គណៈប្រតិភូរដ្ឋបាលខេត្តពោធិ៍សាត់ ដឹកនាំដោយ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការអមដំណើរពីអភិបាលរងខេត្តពោធិ៍សាត់ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងអាជ្ញាធរស្រុក ក្រុង បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាស្បៀង គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់អង្គភាពកងទ័ព និងនគរបាលឈរជើងការពារព្រំដែន ស្ថិតក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងឱកាសអបអរសាទរបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ។









