
លោក តាន់ វេងធៀង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ នៅមន្ទីរផែនការខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ មន្ទីរផែនការខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំស្តីពី «ការចុះត្រួតពិនិត្យការអនុវត្តនីតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ» នៅសាលប្រជុំមន្ទីរផែនការខេត្ត នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នេះ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក តាន់ វេងធៀង អនុប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃមន្ទីរផែនការខេត្ត និងភាគីពាក់ព័ន្ធជាច្រើនរូប។ អង្គប្រជុំបានផ្តោតសំខាន់លើការត្រួតពិនិត្យ វាយតម្លៃ និងតាមដានការអនុវត្តនីតិវិធី នៃការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រកន្លងមក សំដៅធានាឱ្យបាននូវតម្លាភាព សុក្រឹតភាព និងចំទិសដៅ ក្នុងការជួយជ្រោមជ្រែងដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះពិតប្រាកដនៅក្នុងមូលដ្ឋានខេត្តពោធិ៍សាត់៕









