អធិការនគរបាលស្រុកក្រគរ ចុះពង្រឹងការងារ និងណែនាំដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយស និងឈើតុំ

អធិការនគរបាលស្រុកក្រគរ ចុះពង្រឹងការងារ និងណែនាំដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយស និងឈើតុំ

ពោធិ៍សាត់៖ លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ បានដឹកនាំកម្លាំងចុះតាមដាន និងពង្រឹងការងារផ្ទាល់ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយស និងប៉ុស្ដិ៍នគរបាលរដ្ឋបាលឈើតុំ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ។ ក្នុងឱកាសចុះពិនិត្យ និងតាមដានការងារនោះ លោកអធិការបានណែនាំ និងជំរុញដល់កងកម្លាំងនគរបាលប៉ុស្តិ៍ទាំង២ឱ្យ៖ បង្កើនការយកចិត្តទុកដាក់ក្នុងការបំពេញតួនាទី ភារកិច្ច ដោយបង្កើនការចេញល្បាត និងត្រួតពិនិត្យតាមមូលដ្ឋាន ដើម្បីបង្ការ ទប់ស្កាត់បទល្មើសផ្សេងៗ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ, ប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ និងវិជ្ជាជីវៈនគរបាលជាតិ ព្រមទាំងត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាប្រឈមក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ការចុះត្រួតពិនិត្យ និងពង្រឹងការងារជាប្រចាំ របស់លោកអធិការនគរបាលស្រុកក្រគរ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តភារកិច្ចរបស់កងកម្លាំងនគរបាលមូលដ្ឋាន សំដៅធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋទូទាំងស្រុកក្រគរ៕

ព័ត៌មានពាក់ព័ន្ធ

ស.ស.យ.ក ខេត្តពោធិ៍សាត់ រៀបចំសេវាផ្ញើកង់-ម៉ូតូដោយឥតគិតថ្លៃ នៅគ្រប់មណ្ឌលប្រឡងបាក់ឌុប
Social security
ស.ស.យ.ក ខេត្តពោធិ៍សាត់ រៀបចំសេវាផ្ញើកង់-ម៉ូតូដោយឥតគិតថ្លៃ នៅគ្រប់មណ្ឌលប្រឡងបាក់ឌុប
ពោធិ៍សាត់៖ ដើម្បីសម្រួលដល់ការប្រឡង និងកាត់បន្ថយបន្ទុកចំណាយរបស់បេក្ខជន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តពោធិ៍សាត់ បានសហការជាមួយអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច រៀបចំទីតាំងផ្ញើកង់ និងម៉ូតូដោយឥតគិតថ្លៃ នៅគ្រប់មណ្ឌលប្រឡងបាក់ឌុបទូទាំងខេត្ត។ ការរៀបចំនេះធ្វើឡើងក្នុងគោលបំណងថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ និងផ្តល់ភាពកក់ក្តៅជូនដល់ប្អូនៗសិស្សានុសិស្ស ព្រមទាំងបានជូនពរឲ្យបេក្ខជនទាំងអស់ទទួលបានជោគជ័យ និងសំណាងល្អក្នុងការប្រឡងនេះផងដែរ៕
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
ទោះបីភ្លៀងធ្លាក់ខ្លាំង កម្លាំងនគរបាលខេត្តពោធិ៍សាត់ នៅតែបន្តបេសកកម្មការពារសុវត្ថិភាពបេក្ខជនប្រឡងបាក់ឌុប
Social security
ទោះបីភ្លៀងធ្លាក់ខ្លាំង កម្លាំងនគរបាលខេត្តពោធិ៍សាត់ នៅតែបន្តបេសកកម្មការពារសុវត្ថិភាពបេក្ខជនប្រឡងបាក់ឌុប
ពោធិ៍សាត់៖ ក្នុងឱកាសដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានចាត់តាំងកម្លាំងជំនាញចរាចរណ៍ផ្លូវគោក កម្លាំងអន្តរាគមន៍ និងកម្លាំងអធិការដ្ឋាននគរបាលក្រុង ចុះពង្រាយការពារសន្តិសុខ និងសម្រួលចរាចរណ៍យ៉ាងសកម្ម។ ទោះបីជាមានភ្លៀងធ្លាក់យ៉ាងណាក៏ដោយ ក៏កងកម្លាំងនៅតែប្រចាំការយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្អូនៗសិស្សានុសិស្សក្នុងដំណើរការប្រឡងរយៈពេល២ថ្ងៃ។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ រៀបចំយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងការប្រើប្រាស់ App NoDrug
Social security
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ រៀបចំយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងការប្រើប្រាស់ App NoDrug
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ សហការជាមួយក្រសួងទេសចរណ៍ បានរៀបចំកម្មវិធី ផ្សព្វផ្សាយអប់រំយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ និងការប្រើប្រាស់ App NoDrug ក្រោមវត្តមាន ឧត្តមសេនីយ៍ឯក លឹម តុងហួត និងលោក សំ សេង ។ បន្ទាប់មក ក្រុមការងារក៏បានចុះផ្ទាល់ដើម្បីផ្សព្វផ្សាយ និងអប់រំដល់ម្ចាស់អាជីវកម្មព្រមទាំងបុគ្គលិកសេវាកម្មទេសចរណ៍ក្នុងខេត្តផងដែរ។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
កិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងពោធិ៍សាត់
Social security
កិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងពោធិ៍សាត់
ក្រុមប្រឹក្សាក្រុងពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ ក្រោមអធិបតីភាពលោក សំរិទ្ធិ អេង និងលោកស្រី សេង ហួយ ដើម្បីពិភាក្សាលើការអភិវឌ្ឍមូលដ្ឋាន និងការពង្រឹងសេវាសាធារណៈ ដោយមានការចូលរួមពីមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធជាច្រើនរូប។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
ជនសង្ស័យទម្លាក់គ្រាប់បែកផ្ទុះ ស្លាប់មនុស្សសរុប ៦នាក់ និងរបួសធ្ងន់ ១នាក់ក្នុងករណីបង្ក្រាបករណីគ្រឿងញៀន និងអំពើហិង្សាក្នុងគ្រួសារនៅពោធិ៍សាត់
Social security
ជនសង្ស័យទម្លាក់គ្រាប់បែកផ្ទុះ ស្លាប់មនុស្សសរុប ៦នាក់ និងរបួសធ្ងន់ ១នាក់ក្នុងករណីបង្ក្រាបករណីគ្រឿងញៀន និងអំពើហិង្សាក្នុងគ្រួសារនៅពោធិ៍សាត់
កម្លាំងនគរបាលប៉ុស្តិ៍អូសោមដឹកនាំដោយលោកនាយប៉ុស្ដិ៍ សោម រ៉ា និងប្រជាការពារ សរុប ៧នាក់ ចុះអន្តរាគមន៍តាមបណ្ដឹងរបស់ប្រពន្ធជនសង្ស័យ ជនបង្កបានទម្លាក់គ្រាប់បែកផ្ទុះបណ្ដាលឱ្យស្លាប់មនុស្សចំនួន ៦នាក់ រួមមាន៖ មន្ត្រីនគរបាល ២ នាក់ ប្រជាការពារ ៣នាក់ និងជនបង្កខ្លួនឯង និងរបួសធ្ងន់ប្រជាការពារម្នាក់ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន និងអំពើហិង្សាក្នុងគ្រួសារ។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
‎លោកឧត្តមសេនីយ៍ទោ ស ថេង ចុះត្រួតពិនិត្យ និងពង្រឹងរបៀបរបបការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន២ នៃស្រុកភ្នំក្រវ៉ាញ
Social security
‎លោកឧត្តមសេនីយ៍ទោ ស ថេង ចុះត្រួតពិនិត្យ និងពង្រឹងរបៀបរបបការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន២ នៃស្រុកភ្នំក្រវ៉ាញ
ស្នងការនគរបាលខេត្តពោធិ៍សាត់ បានចុះណែនាំ និងពង្រឹងការងារនៅប៉ុស្តិ៍នគរបាលបាក់ចិញ្ចៀន និងសំរោង ដោយតម្រូវឱ្យពង្រឹងសន្តិសុខ ទប់ស្កាត់គ្រឿងញៀន ក្មេងទំនើង និង Scam Online ព្រមទាំងបានឧបត្ថម្ភថវិកា ២០ ម៉ឺនរៀល ដល់ប៉ុស្តិ៍នីមួយៗ ។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត

ព័ត៌មានថ្មីៗ

ក្រុមការងារជំនាញ ចុះពិនិត្យ និងវាស់វែងកំណត់និយាមកា ដើម្បីសម្របសម្រួលរំកិលបង្គោលភ្លើងរង ១៧ដើម នៅឃុំបាក់ចិញ្ចៀន
Authority activities

ក្រុមការងារជំនាញ ចុះពិនិត្យ និងវាស់វែងកំណត់និយាមកា ដើម្បីសម្របសម្រួលរំកិលបង្គោលភ្លើងរង ១៧ដើម នៅឃុំបាក់ចិញ្ចៀន

ពោធិ៍សាត់៖ ក្រុមការងារជំនាញ បានចុះអនុវត្តសកម្មភាពពិនិត្យ វាស់វែង និងកំណត់និយាមកា ព្រមទាំងសម្របសម្រួលផ្នែកបច្ចេកទេស លើករណីស្នើសុំរំកិលបង្គោលខ្សែភ្លើងរង ចំនួន ១៧ ដើម នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។ សកម្មភាពចុះពិនិត្យ និងសម្របសម្រួលបច្ចេកទេសនេះ ត្រូវបានធ្វើឡើងនៅក្នុង ភូមិទួលពង្រ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ការចុះវាស់វែង និងកំណត់និយាមកាជាក់ស្តែងនាពេលនេះ ធ្វើឡើងក្នុងគោលបំណងដោះស្រាយ និងសម្របសម្រួលផ្នែកបច្ចេកទេសឱ្យបានត្រឹមត្រូវ សុវត្ថិភាព និងស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ក៏ដូចជាការរៀបចំហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីនៅក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ និងជៀសវាងផលប៉ះពាល់ផ្សេងៗ៕

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
ក្រុមការងារបច្ចេកទេស ចុះពិនិត្យ និងវាយតម្លៃបញ្ចប់ ១០០% លើគម្រោងជួសជុលផ្លូវក្រាលគ្រួសក្រហម ប្រវែង ១.១០០ម៉ែត្រ ក្នុងឃុំព្រងិល
Authority activities

ក្រុមការងារបច្ចេកទេស ចុះពិនិត្យ និងវាយតម្លៃបញ្ចប់ ១០០% លើគម្រោងជួសជុលផ្លូវក្រាលគ្រួសក្រហម ប្រវែង ១.១០០ម៉ែត្រ ក្នុងឃុំព្រងិល

ពោធិ៍សាត់៖ ក្រុមបច្ចេកទេសថ្នាក់ខេត្ត ថ្នាក់ស្រុក សហការជាមួយគណៈកម្មការលទ្ធកម្មគម្រោងឃុំព្រងិល បានចុះពិនិត្យ និងវាយតម្លៃការអនុវត្តបញ្ចប់ ១០០% លើគម្រោងជួសជុលផ្លូវក្រាលគ្រួសក្រហម ១ ខ្សែ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ។ ផ្លូវដែលបានជួសជុលរួចរាល់នេះ មានប្រវែង ១,១០០ ម៉ែត្រ និងទទឹង ៥ ម៉ែត្រ ស្ថិតនៅក្នុងភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ការចុះពិនិត្យ និងវាយតម្លៃនាឱកាសនោះ គឺដើម្បីធានាថាការអនុវត្តគម្រោងជួសជុលផ្លូវនេះបានសម្រេចត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស គុណភាព និងសស្តង់ដារដែលបានកំណត់ សំដៅសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលផ្សេងៗ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យកាន់តែមានភាពងាយស្រួល និងសុវត្ថិភាព៕

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
លោក តាន់ វេងធៀង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ នៅមន្ទីរផែនការខេត្តពោធិ៍សាត់
Authority activities

លោក តាន់ វេងធៀង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ នៅមន្ទីរផែនការខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ មន្ទីរផែនការខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំស្តីពី «ការចុះត្រួតពិនិត្យការអនុវត្តនីតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ» នៅសាលប្រជុំមន្ទីរផែនការខេត្ត នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នេះ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក តាន់ វេងធៀង អនុប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃមន្ទីរផែនការខេត្ត និងភាគីពាក់ព័ន្ធជាច្រើនរូប។ អង្គប្រជុំបានផ្តោតសំខាន់លើការត្រួតពិនិត្យ វាយតម្លៃ និងតាមដានការអនុវត្តនីតិវិធី នៃការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រកន្លងមក សំដៅធានាឱ្យបាននូវតម្លាភាព សុក្រឹតភាព និងចំទិសដៅ ក្នុងការជួយជ្រោមជ្រែងដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះពិតប្រាកដនៅក្នុងមូលដ្ឋានខេត្តពោធិ៍សាត់៕

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
មន្ទីរកសិកម្ម សហការជាមួយកម្មវិធី ASPIRE-AT បើកវគ្គបណ្តុះបណ្តាល «ការអនុវត្តកសិកម្មល្អ (GAP)» ជូនកសិករនៅសហគមន៍កសិកម្មបាក់ចិញ្ចៀនមានជ័យ
Agriculture

មន្ទីរកសិកម្ម សហការជាមួយកម្មវិធី ASPIRE-AT បើកវគ្គបណ្តុះបណ្តាល «ការអនុវត្តកសិកម្មល្អ (GAP)» ជូនកសិករនៅសហគមន៍កសិកម្មបាក់ចិញ្ចៀនមានជ័យ

ពោធិ៍សាត់៖ លោកស្រី ដឹប ម៉ារីណា មន្ត្រីនៃការិយាល័យក្សេត្រសាស្ត្រ នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានសហការជាមួយកម្មវិធី ASPIRE-AT បើកវគ្គបណ្តុះបណ្តាលស្តីពី «ការអនុវត្តកសិកម្មល្អ (Good Agricultural Practices - GAP)» ជូនដល់បងប្អូនកសិករនៅក្នុងសហគមន៍កសិកម្មបាក់ចិញ្ចៀនមានជ័យ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។ វគ្គបណ្តុះបណ្តាលនេះ មានកសិករចូលរួមសរុបចំនួន ២៨ នាក់ (ក្នុងនោះមានស្រ្តីចំនួន ២០ នាក់) ដោយបានផ្តោតសំខាន់លើការបង្រៀនបច្ចេកទេសដាំដុះតាមបទដ្ឋានសុវត្ថិភាព ការថែទាំដំណាំ និងការកាត់បន្ថយការប្រើប្រាស់សារធាតុគីមី ដើម្បីបង្កើនគុណភាពផលដំណាំ កែលម្អជីវភាពគ្រួសារ និងធានាសុវត្ថិភាពដល់អ្នកបរិភោគ៕

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត