
មន្ត្រីជំនាញចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ដំណាំស្រូវវស្សា ក្នុងសង្កាត់ផ្ទះព្រៃ និងឃុំបឹងបត់កណ្ដោល
ពោធិ៍សាត់៖ ក្រុមការងារបច្ចេកទេសកសិកម្មចម្រុះ រួមមានការិយាល័យក្សេត្រសាស្ត្រ ការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន ការិយាល័យសេដ្ឋកិច្ចអភិវឌ្ឍន៍សហគមន៍ និងមន្ត្រីកសិកម្មឃុំ-សង្កាត់ បានចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ដំណាំស្រូវវស្សា នៅសង្កាត់ផ្ទះព្រៃ (ភូមិគក អូរស្តៅ ត្នោតទ្រេត) និងឃុំបឹងបត់កណ្ដោល (ភូមិស្វាយ បត់កណ្ដោល សំរោង អូរ និងបត់ត្រាច)។ តាមការពិនិត្យជាក់ស្ដែង មកទល់ពេលនេះ ផ្ទៃដីស្រូវក្នុងឃុំ-សង្កាត់ទាំងពីរ ទទួលបានទឹកភ្លៀងឡើងវិញ ដែលធ្វើឱ្យដំណាំស្រូវចាប់ផ្ដើមលូតលាស់ជាថ្មី។ ទោះជាយ៉ាងណា មានផ្ទៃដីស្រូវមួយផ្នែកបានរងការខូចខាត ហើយអាជ្ញាធរ និងប្រជាកសិករកំពុងជួយសង្គ្រោះ និងស្តារឡើងវិញជាបណ្តើរៗ៕











