
ក្រសួងផែនការ ចុះតាមដាន និងបណ្ដុះបណ្ដាលបន្ថែមស្ដីពីការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងងាយរងហានិភ័យ នៅឃុំព្រងិល
ពោធិ៍សាត់៖ ប្រប្រតិភូក្រសួងផែនការ សហការជាមួយមន្ទីរផែនការខេត្តពោធិ៍សាត់ បានចុះតាមដាន ត្រួតពិនិត្យ និងផ្តល់ការបណ្ដុះបណ្ដាលបន្ថែមស្ដីពី «ការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ជូនដល់លោកមេឃុំ និងសមាជិកក្រុមប្រឹក្សាឃុំ នៅសាលាឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។ វគ្គតាមដាន និងបណ្តុះបណ្តាលនេះ មានគោលបំណង៖ បំប៉នចំណេះដឹង និងបច្ចេកទេសបន្ថែមដល់អាជ្ញាធរមូលដ្ឋាន ក្នុងការកំណត់មុខសញ្ញាគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យកាន់តែច្បាស់លាស់, ចុះពិនិត្យការអនុវត្តជាក់ស្តែង ដើម្បីធានាថានីតិវិធីត្រូវបានធ្វើឡើងដោយត្រឹមត្រូវ សុក្រឹត និងចំគោលដៅប្រជាពលរដ្ឋដែលជួបការលំបាកពិតប្រាកដ, ពិភាក្សា និងផ្តល់ដំណោះស្រាយលើបញ្ហាផ្សេងៗដែលកើតមានឡើងក្នុងអំឡុងពេលប្រមូលទិន្នន័យនៅតាមមូលដ្ឋាន៕









