ប្រជាពលរដ្ឋ និងមន្ត្រីរាជការ អញ្ជើញធ្វើតេស្តសុខភាពដោយឥតគិតថ្លៃ តាមរយៈម៉ាស៊ីន InBody ដ៏ទំនើប ក្នុងអគារជំងឺមិនឆ្លងនៃមន្ទីរពេទ្យបង្អែកខេត្ត

ប្រជាពលរដ្ឋ និងមន្ត្រីរាជការ អញ្ជើញធ្វើតេស្តសុខភាពដោយឥតគិតថ្លៃ តាមរយៈម៉ាស៊ីន InBody ដ៏ទំនើប ក្នុងអគារជំងឺមិនឆ្លងនៃមន្ទីរពេទ្យបង្អែកខេត្ត

សមិទ្ធផលដ៏ធំធេងនេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល, ឯកឧត្តម Kim Changyong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា, ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំនៃអង្គការ KOFIH។

ព័ត៌មានពាក់ព័ន្ធ

ជំនួយមនុស្សធម៌ពីមូលនិធិ GX ចិនហុងកុង ជួយសម្រាលទុក្ខលំបាកជនភៀសសឹក៥០គ្រួសារ នៅស្រុកវាលវែង
Health
ជំនួយមនុស្សធម៌ពីមូលនិធិ GX ចិនហុងកុង ជួយសម្រាលទុក្ខលំបាកជនភៀសសឹក៥០គ្រួសារ នៅស្រុកវាលវែង
មូលនិធិ GX ពីប្រទេសចិន បានផ្តល់អំណោយមនុស្សធម៌ដល់ជនភៀសសឹកចំនួន ៥០គ្រួសារ ដើម្បីជួយសម្រាលការលំបាកក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ និងលើកកម្ពស់សុខភាពរស់នៅ។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
ពិធីប្រគល់ឧបករណ៍វេជ្ជសាស្ត្រ និងរាវរកសារធាតុវិទ្យុសកម្ម ជូនមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
Health
ពិធីប្រគល់ឧបករណ៍វេជ្ជសាស្ត្រ និងរាវរកសារធាតុវិទ្យុសកម្ម ជូនមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់
ពិធីប្រគល់ឧបករណ៍វេជ្ជសាស្ត្រ និងរាវរកសារធាតុវិទ្យុសកម្ម ជូនមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ ដែលជាកិច្ចសហប្រតិបត្តិការរវាង ក្រសួងរ៉ែ និងថាមពល ជាមួយ ទីភ្នាក់ងារ IAEA ដើម្បីពង្រឹងសុវត្ថិភាពវិទ្យុសកម្ម និងសមត្ថភាពព្យាបាលជំងឺជូនប្រជាពលរដ្ឋ។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
មណ្ឌលសុខភាពកំពង់លួង ទទួលស្វាគមន៍ក្រុមនិស្សិតអនុបណ្ឌិត ចុះសិក្សាស្រាវជ្រាវពីវិធីសាស្ត្រ WISN ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល
Health
មណ្ឌលសុខភាពកំពង់លួង ទទួលស្វាគមន៍ក្រុមនិស្សិតអនុបណ្ឌិត ចុះសិក្សាស្រាវជ្រាវពីវិធីសាស្ត្រ WISN ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល
ខេត្តពោធិ៍សាត់៖ ក្រុមនិស្សិតថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងរដ្ឋបាលមន្ទីរពេទ្យ មកពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ (NIPH) បានចាប់ផ្តើមដំណើរចុះកម្មសិក្សាស្រាវជ្រាវរយៈពេល ២ថ្ងៃ (ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦) នៅមណ្ឌលសុខភាពកំពង់លួង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦។ ការចុះកម្មសិក្សានាឱកាសនេះ គឺធ្វើឡើងក្នុងគោលបំណងសិក្សាស្រាវជ្រាវយ៉ាងស៊ីជម្រៅលើគម្រោង៖ ការកែលម្អការផ្តល់សេវាសុខភាពតាមរយៈវិធីសាស្ត្រ WISN (Workload Indicators of Staffing Need) និងការអន្តរាគមន៍ឱ្យប្រសើរឡើងនូវគុណភាព។ ការស្រាវជ្រាវនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការវាយតម្លៃលើបន្ទុកការងារ និងតម្រូវការមន្ត្រីសុខាភិបាល ដើម្បីស្វែងរកដំណោះស្រាយ និងយុទ្ធសាស្ត្រគន្លឹះៗ ក្នុងការជួយជម្រុញ និងលើកកម្ពស់គុណភាពនៃការផ្តល់សេវាថែទាំសុខភាពជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
លោកជំទាវ  អាំង សុជាតា ខូយរីដា ចុះជួបសំណេះសំណាល និងផ្តល់ការអប់រំសុខភាព ដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីត្រៀមសម្រាល ស្ត្រីសម្រាលកូនរួច និងអ្នកផ្ទុកមេរោគអេដស៍ នៅស្រុកបាកាន
Health
លោកជំទាវ អាំង សុជាតា ខូយរីដា ចុះជួបសំណេះសំណាល និងផ្តល់ការអប់រំសុខភាព ដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីត្រៀមសម្រាល ស្ត្រីសម្រាលកូនរួច និងអ្នកផ្ទុកមេរោគអេដស៍ នៅស្រុកបាកាន
លោកជំទាវ អាំង សុជាតា ខូយ រីដា អនុប្រធានកិត្តិយស និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ ផ្តល់ការអប់រំសុខភាព និងអំណោយមនុស្សធម៌ ដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីត្រៀមសម្រាល ស្ត្រីសម្រាលកូនរួច និងអ្នកផ្ទុកមេរោគអេដស៍ សរុប១២នាក់ នៅមណ្ឌលសុខភាពស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
មណ្ឌលសុខភាពកំពង់លួងដែលជាមណ្ឌលសុខភាពបណ្ដែតទឹកតែមួយគត់នៅប្រទេសកម្ពុជា
Health
មណ្ឌលសុខភាពកំពង់លួងដែលជាមណ្ឌលសុខភាពបណ្ដែតទឹកតែមួយគត់នៅប្រទេសកម្ពុជា
មណ្ឌលសុខភាពកំពង់លួងដែលជាមណ្ឌលសុខភាពបណ្ដែតទឹកតែមួយគត់នៅប្រទេសកម្ពុជា មានផ្ដល់សេវាសុខភាព២៤ម៉ោងលើ២៤ម៉ោង ជារៀងរាល់ថ្ងៃ មិនថាថ្ងៃបុណ្យ ឬថ្ងៃឈប់សម្រាកទេ
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
«គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានជំងឺគ្រុនឈាម» មណ្ឌលសុខភាពភ្នំក្រវាញ ចុះយុទ្ធនាការលុបបំបាត់ជម្រកមូសខ្លាជម្រុញសុខភាពសហគមន៍
Health
«គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានជំងឺគ្រុនឈាម» មណ្ឌលសុខភាពភ្នំក្រវាញ ចុះយុទ្ធនាការលុបបំបាត់ជម្រកមូសខ្លាជម្រុញសុខភាពសហគមន៍
មណ្ឌលសុខភាពភ្នំក្រវាញ ក៏បានអំពាវនាវ និងរំលឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវចងចាំ និងអនុវត្តតាមពាក្យស្លោក៖ «គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានជំងឺគ្រុនឈាម» ដើម្បីការពារសុខភាពអាយុជីវិតខ្លួនឯង ក្រុមគ្រុសារ និងសហគមន៍ទាំងមូល។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត

ព័ត៌មានថ្មីៗ

ក្រសួងផែនការ ចុះតាមដាន និងបណ្ដុះបណ្ដាលបន្ថែមស្ដីពីការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងងាយរងហានិភ័យ នៅឃុំព្រងិល
Authority activities

ក្រសួងផែនការ ចុះតាមដាន និងបណ្ដុះបណ្ដាលបន្ថែមស្ដីពីការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងងាយរងហានិភ័យ នៅឃុំព្រងិល

ពោធិ៍សាត់៖ ប្រប្រតិភូក្រសួងផែនការ សហការជាមួយមន្ទីរផែនការខេត្តពោធិ៍សាត់ បានចុះតាមដាន ត្រួតពិនិត្យ និងផ្តល់ការបណ្ដុះបណ្ដាលបន្ថែមស្ដីពី «ការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ជូនដល់លោកមេឃុំ និងសមាជិកក្រុមប្រឹក្សាឃុំ នៅសាលាឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។ វគ្គតាមដាន និងបណ្តុះបណ្តាលនេះ មានគោលបំណង៖ បំប៉នចំណេះដឹង និងបច្ចេកទេសបន្ថែមដល់អាជ្ញាធរមូលដ្ឋាន ក្នុងការកំណត់មុខសញ្ញាគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យកាន់តែច្បាស់លាស់, ចុះពិនិត្យការអនុវត្តជាក់ស្តែង ដើម្បីធានាថានីតិវិធីត្រូវបានធ្វើឡើងដោយត្រឹមត្រូវ សុក្រឹត និងចំគោលដៅប្រជាពលរដ្ឋដែលជួបការលំបាកពិតប្រាកដ, ពិភាក្សា និងផ្តល់ដំណោះស្រាយលើបញ្ហាផ្សេងៗដែលកើតមានឡើងក្នុងអំឡុងពេលប្រមូលទិន្នន័យនៅតាមមូលដ្ឋាន៕

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
មន្ទីរផែនការខេត្ត បើកកិច្ចប្រជុំចុះត្រួតពិនិត្យការអនុវត្តនីតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងឃុំបឹងកន្ទួត
Authority activities

មន្ទីរផែនការខេត្ត បើកកិច្ចប្រជុំចុះត្រួតពិនិត្យការអនុវត្តនីតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងឃុំបឹងកន្ទួត

ពោធិ៍សាត់៖ មន្ទីរផែនការខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំស្តីពី ការចុះត្រួតពិនិត្យការអនុវត្តនីតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដឹកនាំលោក តាន់ វ៉េងធាង អនុប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ ស្ថិតនៅក្នុងឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ៖ ចុះពិនិត្យមើលការអនុវត្តជាក់ស្តែងនៃដំណើរការសម្ភាសន៍ និងវាយតម្លៃអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅថ្នាក់មូលដ្ឋាន, ធានាឱ្យបានថានីតិវិធីកំណត់គ្រួសារក្រីក្រត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ ច្បាស់លាស់ សុក្រឹត និងចំគោលដៅ ដើម្បីកុំឱ្យមានការផ្ទុយពីការណែនាំរបស់ក្រសួង, រកមើលចំណុចខ្វះខាត និងផ្តល់ការណែនាំបន្ថែមដល់អាជ្ញាធរឃុំ-ភូមិ និងក្រុមការងារបច្ចេកទេស ដើម្បីឱ្យការជួយជ្រោមជ្រែងប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះកាន់តែមានប្រសិទ្ធភាពខ្ពស់៕

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
គណបក្សស្រុក បើកវគ្គរំលឹកជំនាញការងារចាត់តាំង និងព័ត៌មានវិទ្យា (IT) លើការគ្រប់គ្រងទិន្នន័យសមាជិកបក្ស
Politics

គណបក្សស្រុក បើកវគ្គរំលឹកជំនាញការងារចាត់តាំង និងព័ត៌មានវិទ្យា (IT) លើការគ្រប់គ្រងទិន្នន័យសមាជិកបក្ស

ពោធិ៍សាត់៖ គណៈកម្មាធិការគណបក្សស្រុកវាលវែង បានរៀបចំ «វគ្គរំលឹកអំពីជំនាញការងារចាត់តាំង និងជំនាញព័ត៌មានវិទ្យា (IT) ក្នុងការគ្រប់គ្រងទិន្នន័យបញ្ជីសមាជិកបក្ស និងមន្ត្រីគណបក្ស» ក្រោមអធិបតីភាព ឯកឧត្តម ញ៉ឹក សារ៉េត ប្រធានស្តីទីគណៈចាត់តាំងនៃគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់, លោក អួន យ៉ង់ ប្រធានគណបក្សស្រុក និង លោក ធាង ឡេង អភិបាលស្រុកវាលវែង។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគណបក្សស្រុក មន្ត្រី IT និងតំណាងគណបក្សឃុំ សរុបចំនួន ៣៥នាក់ (ស្រី ៤នាក់) ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីមូលដ្ឋានលើការងារចាត់តាំង និងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីគ្រប់គ្រងទិន្នន័យសមាជិកបក្សឱ្យមានភាពច្បាស់លាស់ និងទាន់សម័យ។ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បង្ហាញរបាយការណ៍សកម្មភាពការងារស្ថាបនា ជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធប្រចាំថ្ងៃ
Authority activities

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បង្ហាញរបាយការណ៍សកម្មភាពការងារស្ថាបនា ជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធប្រចាំថ្ងៃ

ពោធិ៍សាត់៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បានបង្ហាញរបាយការណ៍ស្តីពីសកម្មភាពការងារយ៉ាងសកម្មប្រចាំថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្នុងការស្ថាបនា ថែទាំ ជួសជុលផ្លូវ-លូ និងការងារបច្ចេកទេសដឹកជញ្ជូន ដូចខាងក្រោម៖ ១. ការងារសាធារណការ៖ -ផ្លូវជាតិលេខ៥៥៖ អនុវត្តការងារកាត់ជួសជុល និងស្រោចកៅស៊ូ DBST ប្រវែង ៣,៤០០ម៉ែត្រ ចន្លោះគីឡូម៉ែត្រលេខ ៥០+០០០ ដល់គីឡូម៉ែត្រលេខ ៥៣+៤០០។ -ក្រុងពោធិ៍សាត់ (កំណាត់ផ្លូវជាតិលេខ៥)៖ កំពុងដំណើរការស្ថាបនាលូបេតុង ប្រវែង ១,៩៧៩ម៉ែត្រ ចន្លោះគីឡូម៉ែត្រលេខ ១៨២+៩៩២ ដល់គីឡូម៉ែត្រលេខ ១៨៤+៤៤៥។ -ផ្លូវខេត្តលេខ១៥៥៖ អនុវត្តការងារថែទាំប្រចាំ និងស្រោចកៅស៊ូ DBST ចន្លោះគីឡូម៉ែត្រលេខ ២១+០០០ ដល់គីឡូម៉ែត្រលេខ ២២+០០០។ -ផ្លូវខេត្តលេខ១៥៥A១៖ ជម្រះ និងសម្អាតស្មៅតាមដងផ្លូវ ចន្លោះគីឡូម៉ែត្រលេខ ៥+០០០ ដល់គីឡូម៉ែត្រលេខ ៦+០០០។ -ស្ថានីយចម្រោះទឹកកខ្វក់៖ សម្របសម្រួលការងារថែទាំប្រចាំ និងធ្វើតេស្តត្រួតពិនិត្យគុណភាពទឹកកខ្វក់ជាប្រចាំថ្ងៃ។ ២. ការងារដឹកជញ្ជូន៖ -បន្តសកម្មភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆែកឆេរលក្ខណៈបច្ចេកទេស) ដើម្បីធានាសុវត្ថិភាពចរាចរណ៍តាមផ្លូវគោក៕

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត