
លោកអភិបាលស្រុក ចុះណែនាំម្ចាស់សត្វពាហនៈដែលលែងពាសកាល បន្ទាប់ពីមានការរិះគន់ពីសាធារណជន
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ បានអញ្ជើញជួបប្រជុំផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់សត្វពាហនៈក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលពាក់ព័ន្ធនឹងការលែងសត្វពាសវាលពាសកាល គ្មានសណ្តាប់ធ្នាប់ របៀបរៀបរយ រហូតមានការរិះគន់ពីសាធារណជន នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ។ នៅក្នុងជំនួបនោះ លោកអភិបាលស្រុកបានធ្វើការណែនាំ និងពន្យល់សម្របសម្រួល ដើម្បីរកចំណុចរួមគ្នាក្នុងការរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ។ លោកបានបញ្ជាក់ថា ជាលទ្ធផល បងប្អូនប្រជាពលរដ្ឋជាម្ចាស់សត្វពាហនៈបានសម្តែងក្តីសប្បាយរីករាយ និងយល់ព្រមទទួលយកការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីយកទៅអនុវត្តឱ្យបានត្រឹមត្រូវ៕







