
ឯកឧត្តម អ៉ឹង ឌីប៉ូឡា ជួបសំណេះសំណាល និងរៀបចំអាហារសាមគ្គីជាមួយកម្មករ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជិត ៦០០នាក់ នៅឃុំត្រពាំងជង
ឯកឧត្តម អ៉ឹង ឌីប៉ូឡា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំត្រពាំងជង រួមជាមួយលោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន បានជួបសំណេះសំណាល និងរៀបចំអាហារសាមគ្គីជូនកម្មករ អ្នករត់ម៉ូតូឌុប អ្នកបើកផាសស្អាប់ និងអាជីវករចំនួន ៥៦៦នាក់។ ក្នុងឱកាសនោះ ឯកឧត្តមបានពាំនាំសារសាកសួរសុខទុក្ខពី ឯកឧត្តម កែវ រតនៈ និងបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការផ្តល់ប័ណ្ណ ប.ស.ស. ព្រមទាំងបានអំពាវនាវឱ្យពលរដ្ឋទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។










