
មន្ទីរផែនការខេត្តពោធិ៍សាត់ ចុះពិនិត្យការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងសម្ភាសន៍គ្រួសារសំណាកនៅឃុំព្រងិល ស្រុកភ្នំក្រវាញ
ក្រុមការងារបច្ចេកទេសនៃមន្ទីរផែនការខេត្តពោធិ៍សាត់ បានចុះពិនិត្យការអនុវត្តនីតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានីភ័យ ព្រមទាំងចុះសម្ភាសន៍គ្រួសារសំណាកគំរូដល់ខ្នងផ្ទះ ស្ថិតនៅក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ការចុះពិនិត្យនេះធ្វើឡើងដើម្បី ផ្ទៀងផ្ទាត់ការប្រមូលទិន្នន័យរបស់អាជ្ញាធរឃុំ-ភូមិ ឱ្យត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស, ធានាថាគ្រួសារដែលទទួលបានប័ណ្ណសមធម៌ ឬប័ណ្ណងាយរងហានីភ័យ គឺជាអ្នកខ្វះខាត និងត្រូវទទួលបានគោលនយោបាយគាំពារសង្គមពិតប្រាកដ និងជួយតម្រង់ទិស និងដោះស្រាយបញ្ហាបច្ចេកទេសជូនអាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា។










