
រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា
កម្មវិធីគោលនយោបាយអាទិភាព ៦ចំណុច ដាក់ឱ្យអនុវត្តភ្លាមៗ សំដៅគាំពារប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ឱ្យទទួលបានផលមុនគេ

កម្មវិធីគោលនយោបាយអាទិភាព ៦ចំណុច ដាក់ឱ្យអនុវត្តភ្លាមៗ សំដៅគាំពារប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ឱ្យទទួលបានផលមុនគេ













ពោធិ៍សាត់៖ លោក ហៀម ឃួន អភិបាលរងខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់រលាប បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាចំនួន ១៩គ្រួសារ រស់នៅក្នុងភូមិថ្មបីដុំ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដើម្បីចូលរួមកាត់បន្ថយការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោក ហៀម ឃួន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាល ថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់រស់នៅក្នុងការបោះបង់ចោលឡើយ។ អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋទាំង ១៩គ្រួសារ នាឱកាសនោះ ក្នុងមួយគ្រួសារទទួលបាន អង្ករ ១០ គីឡូក្រាម និងសារុង១។ ប្រជាពលរដ្ឋដែលទទួលបានអំណោយទាំងអស់ បានសម្តែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ហៀម ឃួន ព្រមទាំងក្រុមការងារចុះមូលដ្ឋាន ដែលតែងតែគិតគូរ និងចុះមកជួយឧបត្ថម្ភគាំទ្រដល់ពួកគាត់ទាន់ពេលវេលា៕ សាយយ័ន្ដ វុន្នីយ៉ា


អភិបាលស្រុកក្រគរ បានអញ្ជើញដឹកនាំក្នុង «វេទិកាសាលារៀនយើង» នៅវិទ្យាល័យ ហ៊ុន សែន ឈើតុំ ដែលរៀបចំដោយការិយាល័យអប់រំ យុវជន និងកីឡាស្រុក។ វេទិកានេះធ្វើឡើងដើម្បីពង្រឹងកិច្ចសហការ និងលើកកម្ពស់គុណភាពអប់រំ ព្រមទាំងជំរុញឱ្យអាជ្ញាធរ អាណាព្យាបាល និងលោកគ្រូអ្នកគ្រូ ចូលរួមអភិវឌ្ឍធនធានមនុស្សក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។


ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ បានដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋ ចូលរួមបុណ្យកាន់បិណ្ឌទី១១ នៅវត្តលលកសចាស់ និងវត្តហង្សាបីតិ ហៅវត្តព្រែកស្តី ក្រុងពោធិ៍សាត់ ដោយបានប្រគេនចង្ហាន់ ទេយ្យវត្ថុ និងចែកអំណោយជូនប្រជាពលរដ្ឋ។


នាព្រឹកថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦ លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា ចែកជូនដល់គ្រួសារអតីតយុទ្ធជនចំនួន ៨ គ្រួសារ ដែលជាសម្ព័ន្ធមេត្រីភាពជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត រស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
