
ក្រុមប្រឹក្សាធម្មនុញ្ញ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល៣០ឆ្នាំ» ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំធំសាលាខេត្តស្ទឹងត្រែង គណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។











