
ឯកឧត្តម សរ សុពុត្រា អញ្ជើញជាអធិបតីក្នុងពិធីហោមព្រេនបួងសួង បើកព្រះនេត្រទេវរូបព្រះភុម្មជយមង្គល-អូរពងមាន់ ក្រុងស្ទឹងត្រែង
ស្ទឹងត្រែង៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីហោមព្រេនបួងសួងតាមទំនៀមទេវពិធីបើកព្រះនេត្រទេវរូបព្រះភុម្មជយមង្គល-អូរពងមាន់ ស្ថិតនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។











