
ឯកឧត្ដម ផៃ ប៊ុនឈឿន ចុះជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សស្រុកថាឡាបរិវ៉ាត់ ព្រមទាំងឧបត្ថម្ភសម្ភារៈសោតទស្សន៍ និងថវិកា ដើម្បីពង្រឹងប្រសិទ្ធភាពការងារនៅមូលដ្ឋាន
ខេត្តស្ទឹងត្រែង៖ នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម ផៃ ប៊ុនឈឿន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីបង្គោល និងមន្ត្រីគណបក្សស្រុកថាឡាបរិវ៉ាត់ ដើម្បីស្ដាប់របាយការណ៍វឌ្ឍនភាពការងារ និងតម្រង់ទិសសកម្មភាពបន្តនៅមូលដ្ឋាន។











