
ថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ចូលរួមពិធីអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិច នៅខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖ លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ និងលោក ប្លង់ បញ្ញា អនុប្រធានមន្ទីរ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣២ និងលើកទី២២ នៅកម្ពុជា ក្រោមប្រធានបទ «ការលើកតម្កើងតួនាទីឆ្មបជាជនជាតិដើមភាគតិច ដើម្បីការពារជីវិត និងលើកកម្ពស់សុខុមាលភាព» ដែលបានរៀបចំឡើងនៅសួនច្បារក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នាថ្ងៃចន្ទ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ។ អង្គពិធីដ៏អធិកអធមនេះ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម សរ សុត្រា អភិបាលខេត្តស្ទឹងត្រែង ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន តំណាងអង្គការដៃគូអភិវឌ្ឍន៍ អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ យុវជន និងបងប្អូនជនជាតិដើមភាគតិច សរុបប្រមាណជាង ៩៤០នាក់៕











