
ឯកឧត្តម ផៃ ប៊ុនឈឿន ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្ទឹងត្រែង ជួបសំណេះសំណាល និងប្រគល់សម្ភារៈសោតទស្សន៍ជូនគណៈកម្មាធិការគណបក្សស្រុក និងឃុំទាំង៧ របស់ស្រុកសេសាន
ស្ទឹងត្រែង៖ នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ផៃ ប៊ុនឈឿន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតី និងដឹកនាំអនុប្រធាន ព្រមទាំងសមាជិកក្រុមការងារ ចុះជួបសំណេះសំណាលជាមួយសមាជិកគណៈកម្មាធិការគណបក្សស្រុកសេសាន និងគណៈកម្មាធិការគណបក្សឃុំទាំង៧ ព្រមទាំងប្រគល់សម្ភារៈសោតទស្សន៍ជូនសម្រាប់ប្រើប្រាស់ក្នុងការងាររបស់គណៈកម្មាធិការគណបក្សនៅមូលដ្ឋាន។











