
មន្ទីរជំនាញខេត្តប៉ៃលិន ចុះវាយតម្លៃ និងអន្តរាគមន៍សង្គ្រោះស្រូវវស្សាចំនួន ៣.០៣០ហិកតា ពីគ្រោះរាំងស្ងួត នៅឃុំស្ទឹងត្រង់
ប៉ៃលិន៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានសហការជាមួយលោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តប៉ៃលិន ព្រមទាំងមន្ត្រីជំនាញ បានចុះពិនិត្យផ្ទាល់ដល់ផលិតកម្មដំណាំស្រូវ និងវាយតម្លៃស្ថានភាពផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត លើដំណាំស្រូវរដូវវស្សារបស់ប្រជាកសិករ ស្ថិតនៅក្នុងឃុំស្ទឹងត្រង់។











