
លោកជំទាវអភិបាលខេត្ត ស្នើឱ្យជំនាញជលផលពិនិត្យជ្រើសរើសពូជត្រី ដែលអាចបន្សាំ និងបន្តពូជក្នុងទឹកស្ទឹងបាន
(ប៉ៃលិន)៖ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសផ្នែកជលផល ត្រូវពិនិត្យជ្រើសរើសពូជត្រីដែលត្រូវលែង ឱ្យជាពូជដែលអាចបន្សាំនឹងស្ថានភាពទឹកស្ទឹងដែលមានចរន្តហូរបាន ព្រោះប្រភេទត្រីខ្លះមិនអាចរស់នៅ និងបន្តពូជក្នុងទឹកស្ទឹងបានទេ។ ម្យ៉ាងទៀត ខេត្តប៉ៃលិនជាតំបន់ខ្ពង់រាប ដែលមានតែស្ទឹង អូរ និងប្រឡាយ មិនមានបឹង ឬទន្លេធម្មជាតិ សម្រាប់ឱ្យត្រីគ្រប់ប្រភេទធ្វើជាជម្រក និងពងកូននោះទេ។











