
លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់ចំនួន១១ និងបូជនីយដ្ឋានចំនួន២ នៅខេត្តពោធិ៍សាត់
លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង បានចាត់តាំងលោក ឃៀង សុជីវ័ន្ត នាំយកទៀនព្រះវស្សា ទេយ្យទាន និងថវិកាសរុបប្រមាណ ៨០លានរៀល ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១១វត្ត និងថ្វាយបូជនីយដ្ឋានចំនួន ២ ក្នុងខេត្តពោធិ៍សាត់ ដើម្បីចូលរួមទ្រទ្រង់ក្នុងឱកាសបុណ្យចូលព្រះវស្សា និងបានជួយឧបត្ថម្ភដល់គ្រួសារភៀសសឹកចំនួន ៨គ្រួសារផងដែរ។











