
សេចក្ដីបំភ្លឺពត៌មាន
រដ្ឋបាលស្រុកវាលវែង មានកិត្តិយសសូមជំរាបជូនដំណឹងដល់សាធារណៈជន និងបណ្ដាញផ្សព្វផ្សាយជាតិ និងអន្តរជាតិទាំងអស់មេត្តាជ្រាបថា ករណីអនុគណៈកម្មាធិការបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រុមទី៣ ទទួលបន្ទុកឃុំប្រម៉ោយ បានចាប់ឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ ដោយមានឈ្មោះ អោម សុភា ឈ្មោះ ទឹង ស្លូញ និងឈ្មោះ ថៃ ណាក់ ជាករណីកប់រុករានដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធនធានធម្មជាតិ ស្ថិតនៅចំណុចដូននាគ ក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់៕











